header ads

Sponsor

នៅល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈទំព័រហ្វេសបុកឈ្មោះ «វត្តភ្នៀតសិម្ពលី រាជធានីភ្នំពេញ Phneat Simpily Monastery » បាចចេញសេចក្តីជូនដំណឹងមួយ ដោយលើកឡើងថា ៖

«រយៈកាលមកនេះ សង្កេតឃើញថា មានបងប្អូន មួយចំនួនតែងតែនាំគ្នាមកស្ទូច នឹងចាប់ត្រី នៅក្នុងស្រះវត្តភ្នៀតសិម្ពលី ជាបន្តបន្ទាប់ និងបានយករូបភាព ចាប់ត្រីរបស់វត្តភ្នៀតសិម្ពលី ទៅបង្ហោះចែកចាយ បែបសប្បាយតាមប្រពន្ធ័សង្គម TikTok និង FB ជាដើម ។

សូមបងប្អូន សាធារណៈជន ទាំងអស់មេត្តា បញ្ឈប់ជាបន្ទាន់ ក្នុងការនាំគ្នាមកស្ទូចត្រី ក្នុងស្រះវត្តភ្នៀតសិម្ពលី ជាបន្តទៀត ទោះក្នុងរូបភាពបែបណាក៏ដោយ ។ ត្រីនៅក្នុងស្រះ គឺពុទ្ធបរិស័ទ្ធ បានយកមកប្រគេនព្រះសង្ឃប្រលែងក្នុងវត្ត ព្រះសង្ឃបានចិញ្ចឹមថែរក្សាត្រីទាំងនោះ និងឱ្យអភ័យដល់ជីវិតមច្ឆាជាតិទាំងអស់នេះរហូតមក ។ សូមអរគុណ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post