header ads

Sponsor

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។

នៅក្នុងអនុក្រឹត្យនេះ សម្តេចតេជោផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖

១-លោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។

២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។

៣- លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលខណ្ឌ បឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។

៤- លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ។

៥- លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ។

៦- លោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ។

អនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន ក៏បានតែងតាំងអភិបាលខណ្ឌចំនួន៣រូប ដូចខាងក្រោម៖

១- លោក សក់ ច័នកញ្ញារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។

២- លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ។

៣- លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post