header ads

Sponsor

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ត្រូវបានគេឃើញធ្លា.ក់ពីលើអគារខុនដូរស្កាយទ្រី(SKY TREE) ដែលមានកម្ពស់ជាច្រើនជាន់ បណ្ដាលឲ្យស្លា..ប់បា.ត់ប.ង់ជី.វិ.តនៅហ្នឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលពីលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស.ពជ.ន.រ.ងគ្រោះមានឈ្មោះ ហ៊ុន ស្រីទៀង ហៅអាជូ ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅ បន្ទប់លេខ២ ជាន់ទី២៥។

បើតាមប្រភពពីសន្តិសុខយាមនៅអាគារខុនដូកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា «មុនកើតហេតុពួកគាត់បានយាមនៅទីតាំងកើតហេតុខាងលើនេះជាធម្មតា លុះដល់ម៉ោងកើតហេតុក៍ឃើញជនរងគ្រោះ ធ្លាក់ពីលើអគារកម្ពស់ប្រមាណជា២៥ ជាន់ មកខាងក្រោម ដោយមិនដឹងថាធ្លាក់ ឬលោតពីលើអគារនោះទេ រួចក៏នាំគ្នាចូលទៅមើលឃើញជ.ន.រ.ងគ្រោះដេកស្លា.ប់បា.ត់ប.ង់ជីវិតទៅហើយ។បន្ទាប់មកក៏មានការភ្ញាក់ផ្អើលនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។»

បើតាមអ្នកស្គាល់បានឱ្យដឹងថា មុនពេលកើតហេតុនាងក៏បានឈ្លោះប្រកែកជាមួយនឹងសង្សាររបស់ខ្លួនតាមរយៈទូរស័ព្ទ នៅពេលនោះសង្សាររបស់នាងបានខលទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូរ ដេីម្បីឲ្យទៅជួយមើល តែជាក់ស្ដែងខុនដូបន្ទប់របស់នាងត្រូវបានចាក់សោបិតជិត មួយសន្ទុះក្រោយមកក៏ឃើញនាងធ្លា.ក់ចុះមកខាងក្រោមតែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅហ្នឹងកន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធ នូវទីតាំងកើតហេតុខាងលើ ហើយបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ ដើម្បីឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post