
សិល្បៈ
មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ទៅលើអ្នកគ្រូបង្រៀនម្នាក់ ក្រោយពីបានបង្ហោះវិដេអូពីសកម្មភាពបង្រៀនសិស្ស បឋមសិក្សានៅសាលាមួយកន្លែង ថ្ងៃនេះយើងនឹងនាំប្រិយមិត្តទាំងអស់ ឱ្យបានស្គាល់អ្នកគ្រូវ័យក្មេងរូបកាន់តែច្បាស់បន្ថែមទៀត។
អ្នកគ្រូវ័យក្មេងរូបនេះមានឈ្មោះថា ចេង ស្រីស្រស់ គឺជាគ្រូបង្រៀនថ្នាក់ទី១”គ” នៅសាលាបឋមសិក្សាព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
អ្នកគ្រូ ចេង ស្រីស្រស់ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូមួយដែលបង្រៀនសិស្សឱ្យចេះប្រកបអក្សរ ក ជើង “ដ” ហើយកាន់តែពិសេសទៀតនោះគឺ អក្សររបស់អ្នកគ្រូតែម្ដង ប្រៀបដូចជាគេចាក់ពុម្ពអ៊ីចឹង។
តាមរយៈអាខោនហ្វេបុកអ្នកគ្រូ បានរៀបរាប់ឱ្យដឹងថា៖ “ខ្ញុំរីករាយនឹងចែករំលែកនូវអ្វីដែលខ្ញុំមានទៅអ្នកទាំងអស់គ្នាដោយក្តីស្រលាញ់ សុំទោសនូវរាល់ចំណុចខ្វះខាត ក៏អរគុណដែលផ្តល់កម្លាំងចិត្ត #យកបេះដូងមកធ្វើ”។









