header ads

Sponsor

មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​ នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ។

នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅលើទំព័រហ្វេសបុក។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖

-បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុន និងសម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ​ ដោយបន្សល់ទុកអោយ​កូនៗដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មានដែរ​ ដោយសារតែទ្រព្យសម្បត្តិដែលជា​កេរ្តិ៍មរតក​របស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វេី​ប្រទានកម្ម​ឱ្យបានច្បាស់លាស់ជាមុន។

-ម៉្យាងទៀតដោយសារស្ថានភាពជំងឺរបស់ខ្ញុំនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វេីការវះកាត់នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហេីយ ទេីបតម្រូវឱ្យរូបខ្ញុំកោះហៅ​ប្រពន្ធ​​និងកូនៗមកប្រជុំ​ដេីម្បី​ធ្វេី​ប្រទានកម្ម​នេះអោយហេីយ​ បេីសិនណាជាមានគ្រោះចង្រៃអ្វីមួយកេីតឡេីងដោយចៃដន្យនោះ ថ្ងៃនេះ​ខ្ញុំត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយ​ផ្លូវសម្រាប់អោយ​ពួកគាត់ដេីរ​ឱ្យហើយ​  គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់ខ្ញុំនិងប្រពន្ធដែលមាន​ ។ 

-បេីតាមគំនិតយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែធ្វេីប្រទានកម្ម ឬមតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វេីជាសាក្សីដឹងឮ ដេីម្បីបញ្ជៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ​ ទៅថ្ងៃ​ក្រោយពេលដែលយេីងទទួលមរណភាព​ ដោយចៃដន្យពេលណាមួយ​ ។ 

-បុគ្គល​ដែលអាច​ហាន​លះបង់​ ធ្វេី​ប្រទានកម្ម​ ឬ​មរតសាស៍នេះបាន ទាល់តែ​បុគ្គល​ទាំងឡាយនោះ​យក​ព្រះ​ធម៌​ ៣ប្រការ​មកគោរព​ប្រតិបត្តិ​តាម​នោះគឺ​ ១​ នាមរូបំ​អនិច្ចំ​ មានរូបមិនទៀង​ ២​នាមរូបំទុក្ខំ​ មានរូបមាន​ទុក្ខ​ ៣​ នាមរូបំ​អនត្តា​ មាន​រូប​មិនមែន​ជារបស់យេីងទេ​ ។ 

-ខ្លនយេីង​និង​ទ្រព្យសម្បត្តិ​ពិតជា​មិនមែនជា​របស់យេីងទេ​​ នៅពេលដៃយេីង​មិនទាន់​ជាប់​សុីរ៉ូម​ ត្រូវ​ខិតខំ​ធ្វេី​បុណ្យ​ដាក់ទាន​​អោយបានច្រេីន​ នៅសល់​ប៉ុន្មាន​ធ្វេី​ប្រទានកម្ម​អោយកូនៗ​អោយហេីយទៅ​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post