សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា បានចេញអនុក្រឹត្យដាច់ដោយឡែក ស្តីពីការតែងតាំងអភិបាលរងរាជធានីភ្នំពេញ ចំនួន៣នាក់បន្ថែមទៀត។
សម្រាប់តំណែងជាអភិបាលរងរាជធានីភ្នំពេញ មន្ត្រីដែលទទួលបានការតែងតាំងមាន លោក ឃ្លាំង ហួត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអភិបាលខណ្ឌជ្រោយចង្វារ លោក សុខ ពេញវុធ ជាអតីតអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី ជាអតីតអគ្គនាយករងអន្តោរប្រវេសន៍ នៃក្រសួងមហាផ្ទៃ។





គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២២នេះ អភិបាលរងរាជធានីភ្នំពេញចាស់ ចំនួន៦រូបផ្សេងទៀតគឺលោក ស៊ុយ សេរិទ្ធ , លោក កើត ឆែ , លោកស្រី កែវ សុខពិសី ,លោកមាន ចាន់យ៉ាដា , លោក នួន ផារ័ត្ន និងលោក ហួត ហៃ ដែលសរុបចំនួនទាំងអស់មានចំនួន០៩រូប។