
សិល្បៈ
អ្នកឧកញ៉ាវ័យក្មេង ឡេងណាវ៉ាត្រា កំពុងតែជោគជ័យក្នុងមុខជំនួញហើយ ឯគ្រួសារវិញក៏មានសុភមង្គលទៀត ខណៈកូនៗរបស់លោកមានចំនួន២នាក់ហើយ សុទ្ធតែពូកែៗ ហើយអ្វីដែលចាប់អារម្មណ៍នោះគឺ អ្នកឧកញ៉ាបង្ហើបឱ្យដឹងថា កូនស្រីបង ដែលមានអាយុទើបតែ៥ឆ្នាំទេ អាចរកចំណូលបាន៥០០ដុល្លារ ដល់ទៅ១០០០ដុល្លារឯណោះក្នុងមួយថ្ងៃ។
អ្នកឧកញ៉ាបានឱ្យដឹងនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំបានបង្រៀននិងបង្វឹកកូន ពីតូចទៅអោយហើយ គាត់មានអាយុទើបតែ5ឆ្នាំទេ ប៉ុន្តែ គាត់សំរាកពីរៀនអាចរកចំនូលក្នុងមួយថ្ងៃ ពេលខ្លះបាន 500$ទៅ1000$ ហើយរបស់ដែលគាត់ចង់ទិញនេះភាគច្រើន គឺគាត់ប្រឹងប្រែងរកលុយដោយខ្លួនឯង ខ្ញុំមិនបង្រៀនកូនឲ្យសង្ឃឹមទ្រព្យឪពុកម្ដាយឡើយ កូនត្រូវជាមនុស្សដែលពឹងផ្អែកលើខ្លួនឯង។
ឪពុកម្ដាយខ្ញុំបានចែកឱ្យខ្ញុំតែកាយសម្បទា និងចំណេះដឹងបន្តិចបន្តួច ដូច្នេះកូនរបស់ខ្ញុំត្រូវតែរឹងមាំ និងបោះជំហ៊ានទៅមុខ ក្លាយជាទំពាំងសម្រាប់ ជួយសង្គមជាតិ។»
ក្រោយពីលើកឡើងបែបនេះ មហាជនខ្លះ បានបញ្ចេញមតិហាក់ដូចមិនចង់ជឿ ថា៖«ប្រយោគល្អមានន័យល្អ ប៉ុន្តែមិនដែលមានទេក្មេង៥ឆ្នាំ រកលុយបាន៥០០-១០០០ ក្នុង១ថ្ងៃ បើមានៗតែកូនលោកប៉ុណ្ណោះ។» ស្រាប់តែឃើញការបញ្ចេញមតិនេះ អ្នកឧកញ៉ា បានឆ្លើយតប ថា ៖ឆែកកាងារគាត់សិនបងនឹងដឹងហើយ គឺអ្នកឧកញ៉ាបោះទំព័រហ្វេបុករបស់កូន ដែលមានឈ្មោះថា៖ «Jasmine Leng Navatra»។
ទំព័រហ្វេបុកកូនស្រីអ្នកឧកញ៉ាមានអ្នកតាមដានជាង៦០ម៉ឺននាក់ បង្ហាញពីសកម្មភាពកូនស្រី និងលក់ផលិតផលផងដែរ៕




