សង្គម
អាម៉ាប៉ាប៉ាញ៉ូសឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើរដល់អាជ្ញាធរ កងកម្លាំងថា ចាប់ពីស្អែកនេះ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបើកយុទ្ធនាការប្រមូលបារីអេឡិចត្រូនិក មិនថានៅទីផ្សារ ឬនៅតាមផ្ទះនោះទេ ដោយភ្ជាប់ជាមួយសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីផលប៉ះពាល់ផង។
ឯកឧត្តមបានឱ្យដឹងបន្ថែមថា ការងារនេះ កន្លែងណាមានមួយ ត្រូវដកមួយ មានទីពីរ ត្រូវដកពីរ ហើយអនុវត្តតែវិធានការអប់រំ និងវិធានការរដ្ឋបាលតែប៉ុណ្ណោះ ហើយនិងណែនាំកុំឱ្យយកមកលក់បន្តទៀត។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ឱ្យសមត្ថកិច្ចដកតែបារីអេឡិចត្រូនិកទេ និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ថតវីដេអូឃ្លីបឱ្យបានត្រឹមត្រូវ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖