
សិល្បៈ
លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី កាលពីពេលថ្មីៗនេះលោកជួបរឿងអកុសលមួយ គឺភ្នែកមួយចំហៀងរបស់លោកខូចមិនអាចមើលឃើញ ហើយក៏មិនអាចព្យាបាលបានផងដែរ តែលោកបានបញ្ជាក់ថាកុំឃេីញខ្ញុំខ្វាក់ភ្នែកមួយគ្រាប់ ខ្លាចចិត្តលែងហ៊ានពឹងលោ ឆន្ទៈលោកគឺនៅតែដដែលទេ។
ទាក់ទងនឹងរៀងនេះ លោកក៏ធ្លាប់បានលើកឡើងាថ ខ្ញុំបដិសេធមិនទទួលលុយជំនួយរឿងភ្នែកខ្ញុំដោយកត្តាពីរយ៉ាង
1) ភ្នែកខ្ញុំបានខ្វាក់ទៅហេីយ លុយមិនអាចជួយបាន
2) ខ្ញុំស្អប់វប្បធម៍សុំជំនួយ(ខ្ញុំមិនអោយគេប្រមា.ថតម្លៃគ្រូបង្រៀនដាច់ខាត)
ពេលជោគជ័យអរគុណនារីម្នាក់នៅពីក្រោយខ្នង ដល់តែគ្រូទៅបាត់សូន្យបានផុសស្តាយ និងនឹកគ្រូ។ ពេលអ្នកជោគជ័យ តេីគ្រូនៅឯណា?
ស្រាប់តែនៅព្រឹកថ្ងៃទី ០៥ ខែកក្កដា នេះ លោកគ្រូប្រកាសលក់រថយន្តដើម្បី យកទៅព្យាបាលភ្នែកដែលនៅសល់ ហើយនៅតែប្រកាន់ថាមិនសុំជំនួយ។ លោកបានឱ្យដឹងនូវសារទាំងស្រុងថា៖
«ចង់លក់ទ្បានផ្ទាល់ខ្លួននេះតម្លៃ7000$តេីអាចទេ? ចង់លក់វាយកលុយដេីម្បីព្យាបាលភ្នែកមួយនៅសល់និងយកលុយផលិតវីដេអូមេរៀន។ (ចរិតខ្ញុំ សុខចិត្តលក់ទ្រព្យយកលុយបន្តឆន្ទះប៉ុន្តែមិនសុំជំនួយ)»
សូមអរគុណទឹកចិត្តបងប្អូនដែលចង់ជួយខ្ញុំ សម្រាប់ខ្ញុំមិនអីទេ ខ្ញុំអាចទ្រាំបានទៅមុខបន្តទៀត ខ្ញុំមិនសុំជំនួយព្រោះខ្ញុំដឹងលុយយេីងពិបាករក ខ្ញុំមិនចង់អោយទុក្ខរបស់ខ្ញុំរំខានអ្នកដទៃ។ ទ្បាននេះនៅជាមួយខ្ញុំច្រេីនឆ្នាំហេីយ លក់មិនលក់ពេលនេះតឹងតែងណាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទៅមុខបន្តទៀត។ សុំទោសបងប្អូនខ្ញុំមិនអាចទំលាក់លេខធនាគាខ្ញុំជូនបងប្អូនបានទេ ខ្ញុំទទួលតែលុយថ្លៃបង្រៀនតែប៉ុណ្ណោះដោយមិនទទួលលុយជំនួយព្យាបាលខ្លួននិងធ្វេីមេរៀនទេ។ សូមអរគុណច្រេីនទឹកចិត្តស្រលាញ់បងប្អូន







