
សង្គម
នៅប៉ុន្មានថ្ងៃនេះ លោក ជឿន ប៊ុនចក់ បានចេញមុខបកស្រាយ និងបង្ហាញរូបភាពផ្សេងៗទាក់ទងនឹងអតីតភរិយា ដោយកាលពីយប់ថ្ងៃអាទិត្យ លោកបានឡាយវីដេអូថា ដោយសារតែសេចក្ដីស្រលាញ់ ទើបព្រមឱ្យគ្រប់បែបយ៉ាង តែបែរជាចុងក្រោយត្រូវបានមនុស្សដែលខ្លួនស្រលាញ់ ធ្វើបែបនេះដាក់ខ្លួន ដែលខ្វះតែមួយជំហានត្រូវបាត់បង់ទាំងអស់ ទាំងកិត្តិយស និងក្លាយជាភិ.រុ.ទ្ធជនទៀត។
លោកបានបញ្ជាក់ច្បាស់ៗថា៖ «លុយទឹកដោះ ១១មុឺនដុល្លារ ចិញ្ចៀនរៀបការ ៥មុឺនដុល្លារ លក់ឡានពីរគ្រឿងប្រហែល ១០មុឺនដុល្លារ លុយធ្វេី BA NNP ប្រហែល ១០មុឺនដុល្លារ សុីដាច់លុយប្តីទិញផ្ទះរួមគ្នា ចិញ្ចៀនពេជ្រប្តី ខ្សែកប្តី នាឡិកាពេជ្រប្តី....សរុបជាទឹកប្រាក់ ៥៧មុឺនដុល្លារ និងឥវ៉ាន់ដែលមានតម្លៃជាច្រេីនទៀត ប្រមូលទុកទាំងអស់ 😱😱 រៀបគម្រោងធ្វេីសុីទ្រព្យសម្បត្តិប្តីមិនអស់ចិត្តទេ ថែមទាំងប្រឌិតរឿងក្លែ.ងក្លា.យដេីម្បីចាប់ប្តីដា.ក់គុ.កទៀត មីងសា.ហា.វណាស់ តែពេលនេះមីង....»
កាលពីល្ងាចថ្ងៃចន្ទ ទី ០៤ ខែកក្កដា លោកបានចេញវីដេអូមួយផ្សេងទៀតថា អតីភរិយាមកផ្ទះលោក ហើយចូលទៅក្នុងកន្លែងធ្វើការលោកបំផ្លាញទ្រព្យសម្បត្តិលោកជាច្រើន ។ ហើយនៅព្រឹកថ្ងៃទី ០៥ ខែកក្កដា នេះ លោកបង្ហាញនូវសារ ដែលអតីតភរិយា ទារប្រាក់លោក ៣ម៉ឺនដុល្លារ ជាថ្នូរមកបកអាក្រាតរឿតលោកឆាតទៅស្រី។
«សារឆ្លើយឆ្លងខ្ញុំនឹងផល្លា! ទ្រិញ ផល្លាបានកំ...ហែ.ងទារប្រាក់ពីខ្ញុំ30000$(បីមុឺនដុល្លា)ជាថ្នូរទៅនឹងការមិនឡាយប.កអា.ក្រា..តខ្ញុំរឿងឆា.តទៅស្រី។ ប៉ុន្តែខ្ញុំមិនអោយលុយបីមុឺនដុល្លាទៅគាត់ ហើយពេលនឹងទ្រិញ ផល្លាបានឡាយរឿងនឹងផ្អើលអស់ឋានទាំងបី រឿងនឹងកើតឡើងនៅក្នុងខែ៣។ សូមបងប្អូនជនរួមជាតិស្ដាប់សារឆ្លើយឆ្លងខាងលើដូចតទៅ❤️ នឹងមែនស.ម្រុះសម្រួលប្ដីប្រពន្ធហាសបងប្អូន? នេះកំ.ហែ.ងទារប្រាក់ពីប្ដីខ្លួនឯងសុទ្ធសាធណា។»