
សិល្បៈ
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយរវាងរថយន្ត RX 400h របស់លោកគ្រូអគ្គីនេត្រ ល្បីខាងប្រោសព្រំឱ្យបងប្អូនមានសេចក្ដីសុខ និងរថយន្ត BMW ជនជាតិចិន បុ.កគ្នាពេញទំហឹង ខ្ទាតទៅបុកម៉ូតូកង់បីមួយគ្រឿងទៀត បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះស្ថិតត្រង់ចំណុចខាងមុខក្លឹបកម្សាន្តEpic ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
បើតាមម្ចាស់រថយន្ត BMW បញ្ជាក់ប្រាប់សមត្ថកិច្ចឱ្យដឹងថា រថយន្តអគ្គីនេត្របានបើកវ៉ារថយន្តមួយទៀតមកបុ.ករថយន្តរបស់ខ្លួន ចំហៀងកង់ខាងឆ្វេងហើយធ្វើឱ្យខ្ទាតទៅបុ.កនឹងរ៉ឺម៉កកង់បី ហើយខាងភាគីរថយន្ត BMW ទាមទារសំណង១៥០០០ដុល្លារ។
យ៉ាងណាក្រោយដោះស្រាយគ្នារួច ខាងអគ្គីនេត្របញ្ជាក់ថាសងទៅរថយន្ត BMW ចំនួន២ពាន់ដុល្លារ និងកង់បីដែលទាមទារ៥០០ដុល្លារ ហើយយករថយន្តមកជួសជុលខ្លួនឯង តែលោកនៅតែអះអាងថាសំណាងណាស់ដែលបានវត្ថុស័ក្កសិទ្ធជួយ។









