
សង្គម
សមត្ថកិច្ចចម្រុះបានធ្វេីការស្រា-វជ្រាវ និងឈានដល់ការឃា-ត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី អាយុ ២២ឆ្នាំ មុខរបរអ្នកបេីកបរ ដែលបានបា-ញ់ស-ម្លា-ប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ។
ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោងប៉ុណ្ណោះ ជ-នស-ង្ស័យត្រូវបានឃា-ត់ខ្លួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ហាក់មិនមានការភ័យខ្លាចអ្វីឡើយ ព្រមទាំងបានបោះពាក្យសម្ដីយ៉ាងក្រអើតក្រទមទៀតផងថា៖«អត់ដឹងខ្សែពីណាទេចេះតែចាប់ៗហ្នឹង?...ខ្សែព្រះឥន្ធណា!» ក្រោយឮបែបនេះមហាជនហួសចិត្ត តែម្ដង។
មិនត្រឹមតែប៉ុណ្ណោះសូម្បីតែ ឯកឧត្តម នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក៏បានលើកឡើងដូច្នេះផងដែរ ថា៖«បងប្អូនអនុរក្សតាមគោលដៅសូមប្រយ័ត្នប្រយែង ខ្សែគាត់ធំណាស់»៕






