header ads

Sponsor

ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ដោយធ្នឹមបេតុងស្ពានអាកាស ដែលកំពុងជួសជុស បានបាក់ធ្លាក់សង្កត់លើរថយន្ត បណ្តាលឲ្យមានអ្នកស្លា.ប់ និងរ.បួ.ស នៅត្រង់ចំណុចផ្លូវ​រ៉ា​ម៉ា​២ ខាងមុខ​មន្ទីរពេទ្យ​វិផា​រ៉ា​ម ខេត្ត​សា​មុត​សាខុន​ ប្រទេសថៃ។ បើតាមរបាយការណ៍​បឋម​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​បានស្លា.ប់ និង​បី​នាក់​រង​របួស។

តាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost បានឲ្យដឹងថា «ធ្នឹមបេតុងដ៏ធំមួយ មានប្រវែងប្រហែល១០ម៉ែត្រ ដែលមានទម្ងន់ប្រហែល៥តោន រួមនឹងបង្គោលដែកបេតុងរបស់ស្ពានអាកាស បានបាក់ធ្លាក់ទៅលើរថយន្តចំនួន៣គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសបត់ត្រលប់ក្រោយ (U-turn) ដែលត្រូវបានបិទដើម្បីជួសជុល។»

សារព័ត៌មានដដែលបានបញ្ជាក់ទៀតថា៖ «ធ្នឹម​បេតុងដ៏ធំនោះ​បានធ្លាក់​ចំ​រថយន្ត​ម៉ាក Chevrolet បណ្តាលឲ្យស្ត្រីម្នាក់ ដែលអង្គុយកៅអីខាងមុននៃរថយន្តស្លាប់ ហើយ​មួយ​ផ្នែក​ទៀតធ្លាក់ត្រូវ​រថយន្ត​Pikup និង​រថយន្ត​ដឹក​ប្រេង ជាសំណាងល្អមនុស្ស៥នាក់បានរួចផុតជីវិត ដោយគ្រាន់តែរងការខូចខាតផ្នែកខាងមុខរថយន្តប៉ុណ្ណោះ»។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានប្រញាប់ប្រញាល់​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ និងបិទចរាចរណ៍ជាបណ្តោះអាសន្ន ៕

ប្រភព៖ Thairath

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post