header ads

Sponsor

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ និងម៉ូតូ ២គ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់ស្លា.ប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា និងមនុស្ស ២នាក់ផ្សេងទៀត រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពុំ សារឹម ភេទស្រី អាយុប្រហែល ៤០ឆ្នាំ (ស្លា...ប់)​ មុខរបរ កម្មការិនីរោងចក្រ សាន់ ទិច ធ្វើការវេនយប់ បានបើកបរម៉ូតូម៉ាក Viva ពាក់ផ្លាកលេខ ភ្នំពេញ 1L-6998 ឌុបគ្នា ២នាក់បងប្អូន បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្សល់ទុកកូន ២នាក់ ឲ្យកំព្រា ស្រុកកំណើតនៅឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

រីឯជនរងគ្រោះដែលរបួសជិះម៉ូតូម៉ាក ឃ្លីក ពាក់ផ្លាកលេខ ភ្នំពេញ 1HM-2915 ចំណែករថយន្តកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3805 អ្នកបើកបរគេចចេញពីកន្លែងកើតហេតុ។

មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាក Viva ឌុបគ្នា ២នាក់ បងប្អូនចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះវិញ ប៉ុន្តែអកុសលមិនទាន់ដល់ផ្ទះផង ត្រូវម៉ូតូម៉ាកឃ្លីក បុកពីក្រោយពេញទំហឹងហើយខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តកុងតឺន័រ បណ្ដាលឲ្យកិនបែកក្បាលចេញខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ប្រសិនបើបងប្អូនចង់ចូលរួមបុណ្យជនរងគ្រោះ សូមទំនាក់ទំនងលេខទូរស័ព្ទប្ដីជនរងគ្រោះផ្ទាល់៖ 016 964 396។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post