Sponsor

លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារ ដែលនេះបានធ្វើឱ្យលោកស្រីក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ ចំពោះមុខការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិន និងជំរុញឲ្យទីក្រុងប៉េកាំងប្រកាសធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ក៏ដូចជាការកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជាដើម។

ជុំវិញរឿងនេះដែរ នៅរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២នេះ បណ្ឌិតសភាចារ្យសុខ ទូច បានរំលេចនូវ ភាពអស្ចារ្យរបស់មនុស្សស្រី មានដល់ទៅ៧ចំណុច៖

ចំណុចទី ១. មានការថ្នាក់ថ្នមនិយាយច្រើន មុននិងធ្វើការសម្រេចិត្ត

 ២. មនុស្សស្រីចិត្តមុតក្នុងការសម្រេចិត្តទៅលើកិច្ចការអ្វីមួយហើយ។

 ៣. មនុស្សស្រីសាំញាំ តែលំអិត ហើយហ៊ានវះកាត់លើកិច្ចការអ្វីមួយ។

 ៤. ភាពទន់ភ្លន់របស់មនុស្សស្រីអាចឆ្លាក់អ្វីៗក៏បានដែរ។

 ៥. ទ្វារដែលលំបាកចូល គឺទ្វារក្រោយ តែចូលបានហើយ កិច្ចការច្រើនតែបានសម្រេច។

៦. មនុស្សស្រីខ្សោយមែន តែកិច្ចការអ្វីដែលមនុស្សប្រុសធ្វើកើត មនុស្សស្រីក៏ធ្វើកើត តែគ្រប់កិច្ចការដែលមនុស្សស្រីធ្វើកើត មិនប្រាកដថាមនុស្សប្រុសធ្វើកើតនោះទេ។

៧. សម្រស់មនុស្សស្រី វាជាពន្លឺ ហើយក៏ជារន្ទះ ដ៏រន្ធត់ដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor