header ads

Sponsor

កន្លងមកមានជាហូរហែករណីរថភ្លើងកិនមនុស្សដែលមកផឹកស៊ីនៅលើផ្លូវរថភ្លើង តែបងប្អូនមួយចំនួននៅតែមិនគិតអំពីសុវត្ថិភាពរបស់ខ្លួន បែរជាមកផ្ដុំគ្នាលក់ដូរ ហូបចុក នៅលើផ្លូវរថភ្លើងជាច្រើនសិបនាក់បែបនេះ។

វីដេអូមួយដែលផុសនៅលើបណ្ដាញសង្គមតិកតុក ដោយគណនីមួយដែលជាអ្នកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយពីឃើញសកម្មភាពបងប្អូនជាច្រើនកំពុងលក់ និងហូបចុកនៅលើផ្លូវរថភ្លើងជាច្រើនសិបនាក់ មើលដាច់កន្ទុយភ្នែកឯណោះ។

មានការបញ្ចេញមតិលើកឡើងណែនាំកុំឱ្យនាំគ្នាមកលក់ និងមកហូបបែបនេះ ព្រោះមានគ្រោះថ្នាក់ ហើយធ្វើឱ្យមានការចោលសំរាមមិនបានត្រឹមត្រូវ ខណៈនៅមានកន្លែងទំនេរជាច្រើនបែរជាមិននាំគ្នាទៅលក់ មកប្រថុយគ្រោះថ្នាក់បែបនេះទៅវិញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post