header ads

Sponsor

គណនីហ្វេសបុកមួយដែលមានឈ្មោះ«ហៀង ប៊ុននី» បានបញ្ចេញមតិផ្ទុយពីមហាជនយ៉ាងច្រើន ក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។

គណនីខាងលើនេះត្រូវបានគេស្គាល់ថាជាអ្នកលក់អចលនទ្រព្យមួយរូប បានលើកឡើងថា៖

«ក្ដីសង្ឃឹមរបស់ពលរដ្ឋ នៅជិតតំបន់អភិវឌ្ឍន៍ត្រូវបានរលាយដោយសារ ជនមួយក្ដាប់តូច ផលប្រយោជន៍ប្រជាជនរាប់មុឺននាក់ រំពឹងថា ដីបានថ្លៃ មានការងារល្អប្រាក់ខែច្រើនជិតផ្ទះ ទីក្រុងថ្មីអ្វីៗក៏ល្អក្នុងការរស់នៅ អ្នកភ្នំពេញចង់បានផ្ទះថោកធូថ្លៃដីខ្ពស់មិនលិចទឹក ត្រូវលុបចោលហើយ😭😭😭»

(ពីណាក៏ស្រលាញ់ដើមឈើដែរ តែបើទុកដើមឈើកំពស់ប៉ុនហ្នឹង អាចផ្ដល់ផលប្រយោជន៍ដ៏មហាសាលដល់ប្រជាជន រាប់មុឺននាក់ដែរឬអត់) 
សូមក្រុមមនុស្ស៣០-៤០នាក់ដែល ចង់ល្បីខំស្រែក ក្រុមអង្គការសុីជំនួយតិចតូចពីក្រៅប្រទេស អាចជួយផ្ដល់ផលប្រយោជន៍ទាំងឡាយ ដែលរដ្ឋាភិបាល និង ក្រុមហ៊ុន ខិតខំអភិវឌ្ឍន៍ផ្ដល់ឲ្យដូចនេះបានដែរទេ?

ឬមួយពួកអ្នកចង់ឲ្យប្រជាជន នៅតែក្រលំបាក ដកផ្សិត រើសអុស តទៅទៀត ហេតុអ្វីពួកអ្នកគិតខ្លីម្លេះ! ខ្ញុំនិងប្រជាជនរាប់មុឺននាក់រស់នៅក្បែរតំបន់អភិវឌ្ឍន៍ សុំណូមពររាជរដ្ឋាភិបាល និង ក្រុមហ៊ុនអភិវឌ្ឍន៍បន្ត ស៊ូស៊ូស៊ូ ដើម្បីពលរដ្ឋភាគច្រើនគាំទ្រ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post