តាមរយៈទំព័រហ្វេសបុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានលើកឡើងនៅយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២នេះថា៖
ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយដាំដេីមឈេីប្រណិតឡេីងវិញនៅលេីទីតាំងដែលបានឈូសឆាយ ។
ពេលនេះខ្ញុំកំពុងតែលេីកកូនឈេីដាក់លេីរថយន្ត ព្រឹកស្អែកថ្ងៃទី៨ខែសីហាឆ្នាំ២០២២នេះ ខ្ញុំនឹងដឹកជញ្ជូនកូនឈេីបេងចំនួន១០០០ដេីម កូនឈេីធ្នង់ចំនួន១០០០ដេីមសរុប២០០០ដេីម ថ្ងៃពុធទី៩ខែសីហា និងជញ្ជួនកូនឈេីបេង និងធ្នង់មកដល់ចំនួន៥០០០ដេីមបន្ថែមទៀត ហេីយនិងអាចដឹកជញ្ជួនមកជាបន្តបន្ទាប់ថែមទៀត។
បេីតាមការអោយដឹងក្រៅផ្លូវការមកថា ផ្ទៃដីដែលឈូសឆាយអស់ចំនួនប្រមាណជា៥០០ហិកតា បេីយេីងដាំ 7m x 7m =204ដេីម សរុបកូនឈេីដែលមានតម្រូវការទាំងអស់ ប្រមាណជា102.000ដេីម ។
ព្រឹកស្អែកថ្ងៃចន្ទទី៨ខែសីហាឆ្នាំ២០២២នេះ រូបខ្ញុំនិងលោកជំទាវប្រហុក និងដឹកនាំក្រុមអ្នកបច្ចេកទេសបុគ្គលិកកម្មករ ផ្នែកកសិកម្មរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបទៅចូលរួមចំណែកដាំដេីមឈេីឡេីងវិញ នៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ បេីបងប្អូនប្រីយមិត្តយេីងចង់ចូលរួមចំណែកដាំដេីមឈេីឡេីងវិញដែរ ខ្ញុំសូមស្វាគមន៍ដោយក្តីសោមនស្សរីករាយជួបគ្នានៅភ្នំតាម៉ៅ ។