
សង្គម
ជារឿងមួយគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីពិនិត្យ និងផ្ទៀងផ្ទាត់ថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុស គឺលោក ហ៊ុន ម៉ាណែត កើតចំថ្ងៃសីលដូចគ្នាតែ ខុសគ្នាត្រង់សម្តេចតេជោ ថ្ងៃ១៥កើត រីឯលោក ហ៊ុន ម៉ាណែត កើតចំថ្ងៃ៨កើត។
មិនតែប៉ុណ្ណោះឆ្នាំរោង និងម្សាញ់ សត្វតំណាងឆ្នាំកំណើតត្រូវបានចាត់ជាអម្បូរសត្វតែមួយផងដែរ។ សម្តេចតេជោ កើតថ្ងៃ៖ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ លោក ហ៊ុន ម៉ាណែត កើតថ្ងៃ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ នព្វស័ក ព.ស ២៥២១ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧។
ក្នុងជំនឿខ្មែរ ចាត់ទុកអ្នកកើតចំថ្ងៃសីល ជាអ្នកមានបុណ្យវាសនាល្អ និងខ្ពង់ខ្ពស់ ដែលចាស់ៗគាត់ហៅថាអ្នកមានបុណ្យ។






