header ads

Sponsor

ពោធិ៍សាត់៖ បុរសម្នាក់បានបើករថយន្តម៉ាកកាមរីឆ្លាម កាត់ផ្លូវរបស់រថភ្លើងឆ្លងកាត់ ស្រាប់តែរថភ្លើងបានមកដល់ក៏ស្រឡាំងកាំងទៅមុខមិនរួចទៅក្រោយមិនរួច រថភ្លើងក៏បុកពេញមួយទំហឹងបណ្ដាលឲ្យប៉ើងរថយន្តជាច្រើនម៉ែត្រចេញពីផ្លូវ សំណាងល្អមិនបណ្ដាលឱ្យរងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីត្រូវនឹងថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ស្ថិតនៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមបញ្ជាក់ពីអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថាម្ចាស់រថយន្តខាងលើនេះ បានបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើង ស្រាប់តែរថភ្លើងក៏បានមកដល់ ឃើញបែបហ្នឹងក៏ស្រឡាំងកាំង មិនដឹងទៅណាមកណា រថភ្លើងក៏បុកតែម្ដងទៅ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

បច្ចុប្បន្នរថយន្តដែលត្រូវរថភ្លើងបុកត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអធិការខេត្តពោធិ៍សាត់ដើម្បីដោះស្រាយតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post