header ads

Sponsor

អ្នកណាខ្លះកំពុងមានបំណងចង់ប្តូរទូរស័ព្ទឡើងស៊េរី? ឥឡូវនេះជាឱកាសល្អដោយឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាយើងបានប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវស្មាតហ្វូន​ស៊េរីថ្មី OPP​O Reno8 Series ចំនួន 3 ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ចាប់ពីថ្ងៃនេះដល់ថ្ងៃទី17 សីហា 2022 ដែលអត្ថប្រយោជន៍ទទួលបានច្រើនលើសពី Pre order ។

យ៉ាងណាមិញ បន្ទាប់ពីផេគ OPPO ប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវ Reno8 Series ឃើញថាអតិថិជនជាច្រើនបានឈរតម្រង់ជួរដើម្បីធ្វើការកក់ទុកមុន ព្រមទាំងសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញៗតាមបណ្តាហាងលក់ទូរស័ព្ទដៃ។ បន្ថែមពីនេះឃើញថា បណ្តាសារព័ត៌មានបច្ចេកវិទ្យាល្បីៗ និងតារាៗជាច្រើនចេញវីដេអូ Review ណែនាំឲ្យប្រើ OPPO Reno8 Series ដែលជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតបំពាក់ដោយលក្ខណៈពិសេសៗជាច្រើនរាប់មិនអស់។ ដូច្នេះ មោះ! ឥឡូវយើងមកជជែកគ្នា តើគួរសម្រេចចិត្តកក់ទុកមុន ឬ Blind order​ នូវស្មាតហ្វូន Reno8 Series ឬទេ? តើ Reno8 Series មានចំណុចពិសេសអ្វីខ្លះ?

  • ស្ទីលរចនាពណ៌ ៖ ពណ៌មាសដ៏ប្រណីតនៅលើពណ៌ Dawnlight Gold កើតចេញពីជម្រេលពណ៌ទឹកមាសដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុង បង្ហាញនូវភាពស្រស់ស្អាត កាន់តែមើលកាន់តែដកចិត្តមិនរួច។
  • ស្ទីលរចនារូបរាង ៖ ការរចនាល្អឯកដែលមិនធ្វើឲ្យអ្នកខកបំណង កម្រាស់ស្តើង 6mm ទម្ងន់ស្រាល 181g ជាមួយគែមជ្រុងដ៏ទាន់សម័យ និងថ្មីស្រឡាងក្នុងដៃអ្នក។ រីឯតួខ្លួនខាងក្រោយរចនាពីកញ្ចក់ស្ងួតដ៏រឹងមាំផ្ដល់នូវអារម្មណ៍បែបប្រណីតដូចវត្ថុដ៏មានតម្លៃ។ ជាពិសេសវាមិនត្រឹមតែស្អាតទេ ថែមទាំងអាចការពារសឹកឆ្កូត និងស្នាមដៃបានយ៉ាងល្អជាមួយនឹង OPPO Glow ជំនាន់ថ្មីទៀតផង។
  • កងបំភ្លឺដំណឹង ៖ ភ្លើងដំណឹងបែបពន្លឺដង្ហើម បញ្ចេញពន្លឺក្រោមផ្ទៃកញ្ចក់កាមេរ៉ា ប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។
  • សេនស័រស៊ែលហ្វី IMX709/766 ៖ ស៊ែលហ្វីដោយភាពជឿជាក់គ្រប់ប្លង់គ្រប់បុស្តិ៍ជាមួយកាមេរ៉ាមុខ Reno8 បំពាក់សេនស័រកំពូល IMX709 របស់ Sony ដំបូងគេលើពិភពលោក។ ចំណែក Reno8 5G កាន់តែពិសេសជាមួយកាមេរ៉ាមុខ IMX709 និងកាមេរ៉ាក្រោយបំពាក់ដោយសេនស័រ IMX766 ជួយឲ្យការថតរូបកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺបែបណាក៏ដោយ។
  • មុខងារកាមេរ៉ាសំខាន់ៗ ៖ Reno8 បំពាក់នូវមុខងារ Bokeh Flare Portrait, Selfie HDR, Portrait Retouching ។​​ ចំណែក Reno8 Z 5G បំពាក់នូវមុខងារ Bokeh Flare Portrait, Selfie HDR, AI Color Portrait, Dual View Video ។​ ដោយឡែក Reno8 5G បំពាក់នូវមុខងារថតរូបយប់ច្បាស់និងរហ័ស, AI Highlight Video, Bokeh Flare Portrait។ រឹតតែពិសេសនៅលើ​ Reno8 Series ទាំង​ 3 ម៉ូដែលសុទ្ធតែបំពាក់នូវ Portrait Mode 2.0 ដែលអាចកំណត់កាំពន្លឺ 25 កម្រិតថតរូបកាន់តែជំនាញបែបកាមេរ៉ាអាជីព។ បន្ថែមពីនេះវាក៏នៅមានមុខងារថតរូប ថតវីដេអូផ្សេងៗជាច្រើនទៀតផងដែរ។

តោះ! នៅចាំអីទៀត? អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង 3 ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី17 សីហា 2022​ ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6​ ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។ ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។ ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ18 ខែសីហា ឆ្នាំ2022 វេលាម៉ោង 7 យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេគផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post