
សង្គម
កាលពីពេលថ្មីៗនេះ តារាចម្រៀងលោក រិន សាវ៉េត បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្រោយ ក្រោយភរិយាបាននាំកូនមកលេងស្រុកខ្មែរ បន្ទាប់ពីខានជួបគ្នាជាច្រើនខែមកដោយសារតែជំ-ងឺ-កូ-វី-ដ១៩។
ស្ថានភាពនៃការឆ្ល-ងកូ-វី-ដ ១៩បានធូរស្រាល ភរិយារបស់តារាចម្រៀង រិន សាវ៉េត ដែលជាពលរដ្ឋខ្មែរ ទៅរស់នៅប្រទេសបារាំង បាននាំកូនប្រុសមានអាយុជិតពីរឆ្នាំ មកលេងលោក រិន សារ៉េត ដែលជាឪពុក ។
សាវ៉េត វង្សា គឺជាឈ្មោះកូនប្រុសរបស់តារាចម្រៀងលោក រិន សាវ៉េត ដែលលោកបានដាក់ឈ្មោះឱ្យ ហើយកូនប្រុសរបស់លោកមានមុខមាត់គួរឱ្យស្រឡាញ់ ថែមទាំងតាមលោកទៀត បើទោះបីជាទើបតែជួបគ្នាដំបូងក្ដី ។
គេចាំបានថា ក្រោយពេលភរិយារបស់លោក រិន សាវ៉េត មុនបានស្លា.ប់កាលពីឆ្នាំ ២០១៧ លោកក៏បានសម្រេចរៀបការជាថ្មី ជាមួយអ្នកនាង លឹម គឹមហ្គេច ដែលជាអ្នករស់នៅប្រទេសបារាំងកាលពីចុងឆ្នាំ ២០១៩ ហើយអ្នកនាងបានត្រឡប់ទៅប្រទេសបារាំងវិញក្រោយពីអ្នកនាងបានពពោះជិតសម្រាលទៅហើយនោះ។
កាលណោះលោក រិន សាវ៉េត ក៏បានបង្ហាញការអាក់អន់ចិត្តស្រពន់ចិត្តផងដែរ ដោយសារខាងស្ថានទូតបារាំងមិនបានផ្តល់ទិដ្ឋាការឱ្យរូបលោកទៅមើលថែទាំប្រពន្ធក្នុងពេលសរសៃខ្ចី ទើបមូលហេតុនេះហើយធ្វើឱ្យលោកមិនបានជួបមុខកូន រហូតកូនប្រុសមានអាយុជិតពីរឆ្នាំទៅហើយនោះ៕







