
សិល្បៈ
កាលពីពេលថ្មីៗនេះលោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអិន ដែលជាអតីតពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយ មានសេរីភាពវិញហើយ បន្ទាប់ពីជាប់ព.ន្ធនា.គារអស់រយៈពេលជិត៤ឆ្នាំ តាមសាលក្រមតុលាការ ពីបទជួ ញ ដូរ គ្រឿ ង ញៀ ន និងកា ន់កា ប់អា វុ ធ ខុ ស ច្បា ប់ ដែលបានប្រព្រឹត្តនៅអតីតក្លឹបកម្សាន្តរ៉ុកកាលពីចុងឆ្នាំ២០១៨។
ឌីជេ ឡាយអិន បានចាប់ផ្ដើមបង្ហាញមុខក្នុងសង្គមសារជាថ្មី រួមទាំងបណ្ដាញសង្គមផងដែរ ដោយក្លាហានចេញមុខប្រឈមគ្រប់ទស្សនៈចំពោះរូបលោក ព្រមទាំងសុំទោសមហាជនចំពោះកំហុសខុសឆ្គងកន្លងមកដែលលោកបានប្រព្រឹត្តិ ។
បច្ចុប្បន្ននេះឌីជេឡាយអិន កំពុងប្រឈមទៅបញ្ហាគ្មានការងារគោល ដើម្បីឱ្យលោកមានឱកាសបង្ហាញមុខ បង្ហាញស្នាដៃសាជាថ្មី ពោលគឺលោកបានត្រឹមតែជួយរៀបចំបានទឹកឱ្យប្អូន ដែលជាជាងអ៊ុតសក់ ។នេះបើតាមការបញ្ជាក់ពីពិធីករ លោក សុខ រ៉ាស៊ី។
ពិធីករដ៏ល្បីរូបនេះបានបញ្ជាក់ឱ្យដឹងថា៖ «ពេលជួបបង ប្អូនទប់ទឹកភ្នែកមិនចង់បានទេ! បើចង់អោយស្រុកខ្មែរ យើងសំបូរមនុស្សល្អ ទាល់តែ បងប្អូន លើកលែងអោយអ្នកដែលដឹងខ្លួនខុស ចេះកែខ្លួន ឥលូវគាត់ចេញមកវិញហើយ បងឡាយអែន -DJ LION - ចេញមកវិញ គាត់អត់មានការងារទាល់តែសោះ រាល់ជួយរៀបចំបាយទឹកអោយប្អូនគាត់ ជាជាងអ៊ុតសោះ នៅតូបគួរអោយអាណិតណាស់!
បើបងប្អូន រឺ agency មានការងារជួយហៅ គាត់ផង TEL: 0965002738 បើចង់ជួយជាថវិការដល់គាត់កំពុងជួបការលំបាក នេះជាគណនេយ្យរបស់គាត់! ABA: 004 351 768 Name: HEM BORITH»






