header ads

Sponsor

តាកែវ៖តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនមន្រ្តីជលផលម្នាក់ រហ័សនាម ប៉ៃលិន ដែលបើករថយន្តបុកគោយន្តកន្រ្តៃ បណ្ដាលឱ្យស្លា.ប់ម្នាក់ និងរងរបួសម្នាក់ នៅលើផ្លូវបេតុង ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ។

នេះយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចចោទឈ្មោះ ហេង ប៊ិនលាប ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីជលផល មានទីកន្លែង​កំណើតនៅ​ភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដោយជាប់ចោទពីបទ បើកបរដោយទ្វេសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លា.ប់ និងរបួសអ្នកដដៃ និងបានសម្រេចឲ្យភ្នាក់ងារ​មាន​សមត្ថកិច្ច​ នៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទឈ្មោះ ហេង ប៊ុនលាប ទៅពន្ធនាគារខេត្តតាកែវ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

សូមជម្រាបជូនថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

តាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់បានបញ្ជាក់ឱ្យសារព័ត៌មានដឹងថា រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លា.ប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃ និងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាង លិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេក ទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសគួរសង្វេកតែម្តងទៅ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post