
សិល្បៈ
ចំណងស្នេហ៍របស់តារាចម្រៀង ពេជ្រ សូលីកា កាលពីពេលថ្មីនេះ បានដល់ផ្លូវបំបែក ដែលធ្វើឱ្យមហាជនមិននឹកស្មានដល់នោះ ស្រាប់តែពេលនេះអតីតស្វាមីរូបនេះ គឺលោក គីម ហាន ប្រកាសស្វែងរកស្នេហាថ្មីទៅវិញ ខណៈអ្នកនាងពេជ្រ សូលីកាបានត្រឹមតូចចិត្តនឹងវាសនាខ្លួន។
តែទោះជាបែបនេះក្ដី ក៏នៅតែមានការគាំទ្រ ចង់ឱ្យអតីតស្វាមីរូបនេះ វិលទៅរស់នៅជួបជុំគ្នាវិញជាមួយ ពេជ្រ សូលីកា និងកូនប្រុសវិញ ព្រោះកន្លងមកតាមរយៈរូបភាពដែលលោកបានបង្ហាញនៅក្នុងបណ្តាញសង្គម ទោះបីជាបែកគ្នាមែន តែលោកនៅតែមើលថែទាំកូនប្រុសជានិច្ច។
លោក គីម ហាន បានបង្ហោះរូបភាពនៅមាត់សមុទ្រ ជាមួយនឹងសារមួយថា «Find a love deeper than the ocean» អត្ថន័យជាភាសាខ្មែរនោះគឺ «ស្វែងរកស្នេហាមួយដែលជម្រៅជ្រៅជាងមហាសមុទ្រ» ។
ស្របពេលអតីតស្វាមី ប្រកាសស្វែងរកស្នេហាថ្មី បែបនេះ ក្រឡេកមកមើល ពេជ្រ សូលីកា វិញគឺតែងបង្ហាញពីភាពរឹងមាំ និងរៀបរាប់ពីអារម្មណ៍របស់ខ្លួនថា «ពិតជាហត់នឿយ និងតូចចិត្តចំពោះវាសនារបស់ខ្លួនជាខ្លាំង»៕










