header ads

Sponsor

តើអ្នកធ្លាប់ជួបបញ្ហាថតស៊ែលហ្វីមិនច្បាស់នៅពេលយប់? ពេលខ្លះទេសភាពនាពេលរាត្រីស្អាតកប់ ទេសភាពបែបរ៉ូមែនទិច ប៉ុន្តែរាល់ពេលផ្តិតយករូបភាពបែរជាមិនទទួលបានលទ្ធផលដូចចិត្ត? កុងពន្លឺខ្លាំងពេក? រូបមិនច្បាស់? មានពន្លឺខ្លាំងពេក? ទាំងអស់នេះលែងជាបញ្ហាទៀតហើយនៅលើកាមេរ៉ាទូរស័ព្ទ ព្រោះបច្ចុប្បន្នឃើញមានស្មាតហ្វូនស៊េរីថ្មីមួយបានផ្តល់បទពិសោធន៍យ៉ាងល្អប្រសើរ ព្រមទាំងអាចដោះស្រាយរាល់បញ្ហាក៏ដូចជាបំពេញរាល់កង្វះខាតនៃស្មាតហ្វូនដទៃដែលមិនទាន់អាចឈានជើងទៅដល់បច្ចេកវិទ្យាថតរូបបែបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កាមេរ៉ាស្មាតហ្វូនមួយនេះគឺប្រៀបដូចទៅនឹងភ្នែកសត្វឆ្មា។ ហើយហេតុអ្វីបានជាគេប្រៀបកាមេរ៉ាស្មាតហ្វូននេះទៅនឹងភ្នែកសត្វឆ្មា?

ភ្នែកឆ្មាគឹអាចមើលឃើញពេលយប់ច្បាស់ជាងមនុស្សរហូតដល់ទៅ 6 ដងឯណ្ណោះមិនថាកន្លែងងងឹតបែបណាក៏ដោយ។ សរុបមកវិញ ថ្មីៗនេះឃើញថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូន OPPO Reno8 Series ម៉ូដែលថ្មីចុងក្រោយបង្អស់នាពាក់កណ្តាលឆ្នាំ 2022 ដែលត្រូវបានគេឲ្យឈ្មោះថា «អ្នកជំនាញ Portrait» ហើយស្មាតហ្វូននេះផងដែរ គឺបានឌីហ្សាញនិងយកគំរូតាមភ្នែកឆ្មាព្រោះថាវាអាចសម្របខ្លួនគ្រប់ស្ថានភាពពន្លឺគ្រប់កាលទេសៈមិនថាពេលថ្ងៃឬពេលយប់។  

ហើយនេះក៏ព្រោះតែ OPPO Reno8 Series បានបំពាក់កាមេរ៉ាសេនស័រ SONY កម្រិតកំពូល IMX709 លើម៉ូដែល Reno8 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។ រឹតតែពិសេសជាងនេះ Reno8 5G បំពាក់សេនស័រកំពូល 2 គ្រាប់ពី SONY IMX709 (កាមេរ៉ាស៊ែលហ្វី) និង IMX766 (កាមេរ៉ាក្រោយ) ដែលធ្វើឲ្យសមត្ថភាពថតរូបពេលយប់លើកាមេរ៉ាមុខក្រោយកាន់តែច្បាស់ និងវិសេសវិសាល។

ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង 3 ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 សីហា 2022 ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។ ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។

ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ18 ខែសីហា ឆ្នាំ2022 វេលាម៉ោង 7 យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេគផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post