
សិល្បៈ
លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអិន ដែលជាអតីតពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយ មានសេរីភាពវិញហើយ បន្ទាប់ពីជាប់ព.ន្ធនា.គារអស់រយៈពេលជិត៤ឆ្នាំ តាមសាលក្រមតុលាការ ពីបទជួ ញ ដូរ គ្រឿ ង ញៀ ន និងកា ន់កា ប់អា វុ ធ ខុ ស ច្បា ប់ ដែលបានប្រព្រឹត្តនៅអតីតក្លឹបកម្សាន្តរ៉ុកកាលពីចុងឆ្នាំ២០១៨។
ឌីជេឡាយអិន ក្រោយពីមានសេរីភាពហើយនោះ បានប្រឈមទៅនឹងបញ្ហាគ្មានការងារគោល ដើម្បីឱ្យលោកមានឱកាសបង្ហាញមុខ បង្ហាញស្នាដៃសាជាថ្មី ពោលគឺលោកបានត្រឹមតែជួយរៀបចំបានទឹកឱ្យប្អូន ដែលជាជាងអ៊ុតសក់ប៉ុណ្ណោះ ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីពិធីករសុខ រ៉ាស៊ី។
ដោយឃើញពីបញ្ហានេះហើយ ឌីជេឡាយអិនត្រូវបាន លោក ឌួង ឆាយ ផ្តល់ឱកាសការងារឱ្យធ្វើ ដើម្បីកែប្រែខ្លួន និងបានលុយចិញ្ចឹមជីវិត ក៏ព្រោះតែមូលហេតុសំខាន់ៗទាំងនេះ ជាពិសេសការផ្ដល់ឱកាសនេះ គឺជាឱកាសដូចដែលលោក ឌួង ឆាយផ្ទាល់ធ្លាប់ទទួលបានពីប្រមុខថ្នាក់ដឹកនាំ។
លោក ឌួង ឆាយ បានបញ្ជាក់ប្រាប់លោកអ៊ឹម ជីវ៉ា ប្រធានព័ត៌មានសិល្បករកម្ពុជាថា៖ «ដោយឃើញគាត់ជាអ្នកសិល្បៈមួយរូបដែលជ្រុលខ្លួនខុសមួយពេល ពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួផ្តល់ឱកាសអោយគាត់កែប្រែ កុំស្អប់ខ្ពើមជាន់ពន្លិចគាត់ទៀតអី មនុស្សម្នាក់កើតមកគ្មានអ្នកណាចេះខុសឡើយ តែបើខុសត្រូវចេះកែ »។
លោកបានបន្តឱ្យដឹងទៀតថា៖ «កន្លងមកប្រមុខថ្នាក់ដឹកនាំក៏ផ្តល់ឱកាសឱ្យលោកឌួង ឆាយ ដូចនេះលោកឌួង ឆាយ ក៏ផ្តល់ឱកាសអោយបន្តចំពោះ DJ ឡាយ អិន ទៀតដែរ »។
លោក ឌួង ឆាយ បានក៏បានបន្តប្រាប់លោកអ៊ឹមជីវ៉ាទៀតថា៖« ថ្ងៃនេះគឺខ្ញុំផ្តល់ឱកាសអោយគាត់បានធ្វើការងារជាមួយក្រុមហ៊ុនបុរី Downtown របស់ខ្ញុំ ដែលទើបចាប់ផ្តើមលក់នៅថ្ងៃនេះ ដោយផ្តល់ប្រាក់ខែអោយគាត់ផង និងផ្តល់ជាភាគរយដល់គាត់ផង ធ្វើយ៉ាងណាឱ្យគាត់មានការងារធ្វើ បានប្រាក់ទុកចិញ្ចឹមជីវិត »៕










