
សង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរា-ចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ. នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៨ សីហា ២០២២នេះ។
នៅក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឯកភាពពីសម្ដេចក្រឡាហោម ស ខេង ដើម្បីអនុវត្តឆ្មក់ចាប់ឈៀកហួសសុពលភាព ដោយឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖
«រថយន្ត៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត១លានគ្រឿង ដែលហួសសុពលភាព មិនយកមកឆៀក ចឹងខ្ញុំបានសុំគោរពស្នើសុំ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេច ដើម្បីសហការជាមួយនឹងខាងនគរបាលអាចធ្វើឆ្មក់ ដូចយើងចាប់ផ្លា កលេខក្លែ ងក្លា យ ថាតើគាត់បានឆៀកត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។



