
សិល្បៈ
បញ្ហាសំរាមគឺជារឿងតូចតាច តែឆ្លុះបញ្ចាំងពីសង្គមទាំងមូល ដែលបញ្ហានេះនៅតែមាន នៅតាមទីសាធារណៈ ហើយការបោះចោលសំរាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ ត្រូវបានគេប្រទះឃើញជាញឹកញាប់នៅឡើយ។
ជនកម្ពុជាភាគច្រើនប្រហែលជាបានដឹងថា ប្រទេសជប៉ុនជាប្រទេសជឿនលឿន មានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានសម្រស់ស្រស់ស្អាតផងដែរ ដែលស្ទើរគ្រប់ទីកន្លែង មិនថាទីក្រុងដែលមានមនុស្សកកកុញ ឬស្រុកស្រែដាច់ស្រយាល ប្រទេសជប៉ុននៅតែរក្សាបានភាពស្រស់ស្អាត និងមានអនាម័យគ្រប់ទីកន្លែង។
ដែលរឿងនេះហើយជារឿងដែលយើងមិនត្រូវមើលរំលង គួរតែយកគំរូតាមជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការកោតសរសើរជាខ្លាំងទៅលើ ជនជាតិជប៉ុនប្រមាណជា៦០នាក់ មកញ៉ាំនៅភោជនីយដ្ឋានមួយកន្លែង គិតលុយពេញថ្លៃហើយ ថែមទាំងជួយប្រមូលសំរាមទៀតផង។
បើតាមគណនីហ្វេបុកមួយ ដែលមានឈ្មោះថា «Touch Mompounnary» លើកឡើងថា៖ « អ្នកល្អពេកហើយ ពួកខ្ញុំមានសំណាងណាស់ដែលបានក្លាយជាមិត្ត ភក្តិដ៏ល្អរបស់អ្នក 🇯🇵 ជប៉ុន ហូបហើយ អោយគិតលុយពេញថ្លៃ ជាពិសេសនោះ ប្រមូលសំរាមតាមតុ ដាក់ចូលថង់ខ្មៅចងយ៉ាងស្អាត ក្រោមតុគ្មានក្រដាសជូតមាត់ ឬសំរាមអីមួយចុងក្រចកដៃទេចានប្រលាក់ ដាក់មួយចំហៀងតុ🙏🏻🙏🏻 សឹងតែឃើញអំបោស គឺសំអាតអោយទៀត 🙏🏻 ភាពស្អាតផ្តើមចេញពីអ្នកទាំងអស់គ្នាទេ គួរយកគំរូតាមគេ គឺល្អណាស់ អ្នកមានប៉ុណ្ណា ក៏គេឱនគោរពដែរ 🙏🏻🙏🏻🙏🏻❤️❤️ Love u my Japanese friends🙏🏻»





