
សង្គម
អតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងរងការរិះ.គ.ន់យ៉ាងខ្លាំង ក្រោយពីចេញវីដេអូសមចម្រៀងក្នុងឯកសណ្ឋានជាមន្រ្តីយោ.ធានៅកងយោធពលខេមរភូមិន្ទ ក្នុងក្រុមតន្រ្តីនៃកងអង្គរក្ស ច្រៀងបទវៀតណាម ដែលពីរោះមិនចាញ់ជនជាតិដើមនោះ ដែលរហូតដល់មានអ្នកខ្លះបានលើកឡើងថានាងជាជនជាតិវៀតណាមទៀតផង។
ជុំវិញការរិះ.គន់នេះ ទេពីមិនបាននៅស្ងៀមទេ ដោយនាងបានច្រានចោលទាំងស្រុងដែលចោ-ទថាខ្លួនជាជនជាតិវៀតណាមនោះ ចំពោះមូលហេតុដែលលើកយកបទចម្រៀងវៀតណាមនេះមកបកស្រាយ គឺដើម្បីតែទទួលគណៈប្រតិភូវៀតណាម ដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីមួយប៉ុណ្ណោះ ក្នុងនាមនាងជាទាហានសិល្បៈ នៅស្នងការឃោសនា-ព័ត៌មាន បញ្ជាការដ្ឋានអង្គរក្ស។
បន្ថែមពីលើនេះ សោភា ទេពី ថា ដោយសារតែការចង់ចេះ និងសិក្សាស្រាវជ្រាវចង់ដឹងនេះហើយ ទើបធ្វើឱ្យនាងចេះភាសាវៀតណាម ហើយមិនត្រឹមតែប៉ុណ្ណោះនាងអាចច្រៀងបានភាសាឥណ្ឌូនេស៊ី ថៃ ឡាវ ហ្វីលីពីន បារាំង ឥណ្ឌា កូរ៉េ ជាដើម ហើយក៏ធ្លាប់បានច្រៀងច្រើនភាសាមកហើយដែរ តែលើកនេះច្រៀងបទជាភាសាវៀតណាម ក៏ទទួលបានការរិះ-គន់បែបនេះតែម្ដង។
តែទោះជាយ៉ាងណានាងក៏មិនទៅខឹ-ងសម្បារចំពោះការជេ-ររបស់មហាជនឡើយ ដោយសារតែនាងមិនមែនជាជនជាតិវៀតណាម ដូចការចោទប្រកាន់នោះ ពោលជាកូនខ្មែរសុទ្ធសាធ៕









