header ads

Sponsor

(ខេត្តស្វាយរៀង): គ្រោះដ៏អាក្រក់ក្មេងស្រីអាយុ០៧ឆ្នាំ ជិះកង់ទៅតាមតាឃ្វាលគោ ខ្យល់ផ្តាច់សំបុកឳម៉ាល់ធ្លាក់ពីលើដើមត្នោត ចំពីមុខកង់ ឳម៉ាល់ហើចេញពីសំបុកព្រួតអុជប្រមាណ១០០មេ ធ្វើឲ្យក្មេងស្រីភ័យផ្តួលកង់ចោលរួចរត់ស្រែកហៅតាឲ្យជួយ ជាអកុសលបានស្លា-ប់ពេលបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ  ហើយក្រុមគ្រួសារកុមារីរងគ្រោះចោទថា ក្រុមគ្រូពេទ្យខេត្តស្វាយរៀង គ្មានលទ្ធភាពមិនព្រមបញ្ជូនកូនរបស់គាត់ទៅភ្នំពេញ ទុកពន្យាពេលជាច្រើនម៉ោងរហូតកូនរបស់គាត់ហួសពេលស្លា--ប់នៅលើឡានពេទ្យ។

ករណីនេះបានកើតឡើនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចភ្លឺបឹងតាបែន ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ចម្ងាយពីផ្ទះ២០០ម៉ែត្រ។

បើតាមស្ត្រីឈ្មោះ ហ៊ូ ស៊ីណា អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ និងឳពុកឈ្មោះ ខៀវ  ថេន អាយុ៣៥ឆ្នាំ នៅភូមិកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីឈ្មោះ ភឿន ចន្ថា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា២ធ្នូ បានជិះកង់ទៅលេងនៅវាលស្រែ ទៅតាមជីតា ទៅឃ្វាលគោ នៅមាត់បឹងតាបែន ខណៈដែលកំពុងជិះកង់ទៅដល់ភ្លឺបឹង ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបោកបក់បណ្តាលឲ្យដាច់ធ្លាក់សំបុកឳម៉ាល់ ពីលើចុងត្នោត ធ្លាក់មកដីទាំងសំបុកប៉ុនល្អីគ្រាង ចំពីមុខកង់ជនរងគ្រោះ ខណៈនោះស្រាប់តែសត្វឳម៉ាល់ហើចេញពីសំបុកមកព្រួតអុចទិច លើខ្លួនប្រាណ សុះខ្លួនប្រមាណ១០០មេ នាងក៏ផ្តួងកង់រួចរត់ចេញហើយស្រែកហៅតាឲ្យជួយលោក តាក៏រត់ទៅជួយ ចម្ងាយពីសំបុកឳម៉ាល់ប្រមាណជា៥០ម៉ែត្រ សត្វឳម៉ាល់ក៏លែងដេញ។

ប្រភពបន្តថា ពេលនោះក្មេងស្រីរ-ងគ្រោះឈឺចុ-កចា-ប់យ៉ាងខ្លាំងក៏ប៉ុន្តែនៅមានស្មារតីរឹងមាំ  ជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯងហើយបានឲ្យឳពុកម្តាយដឹកនាងតាមម៉ូតូទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីស-ង្គ្រោះ។

ប្រភពបន្តទៀតថា ពេលទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងគឺនៅវេលាម៉ោង៥និង០០នាទីល្ងាច ក្រុមគ្រូពេទ្យទៅធ្វើតេសកូវីដ-១៩ (លទ្ធផលអវិជ្ជមាន) ទើបពេទ្យឲ្យឳពុកបីកូន ទៅអាគារកុមារ រួចបន្តោងសេរ៉ូមមួយកំផ្លោក និងចាក់ថ្នាំ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោ៧និង៣០នាទីយប់ មានលោកគ្រូពេទ្យម្នាក់មកមើល ហើយនិយាយថា: "កូននេះធ្ង-ន់ណាស់ហើយ បើមានលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាទៅ" ហើយក៏ទៅបាត់ក្រោយមកមានគ្រូពេទ្យក្មេងៗ២នាក់មកមើល គាត់ក៏និយាយថា "បើគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ" ខណៈនោះគ្រូពេទ្យសុំទុកតាមដានរយៈពេល១ម៉ោងទៀតសិន មិនអីទេចាំឲ្យកូននោមសិនក្រែងធូរ ក៏បន្តែកូនស្រីកាន់តែឈឺចុ-កចាប់ពេញខ្លួនប្រាណខ្លាំងឡើងៗ រហូតម៉ោង៨និង១០នាទីយប់ ទើបបញ្ជូន ហើយបានហៅរថយន្តសាមុយឯកជនឲ្យមកដឹក ម្ចាស់រថយន្តយកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ  ដោយរថយន្តសាមុយ ឯកជននោះចាស់បើកយឺត រហូតដល់ម៉ោង១០និង៣០ យប់ទើបដល់មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ពេលគ្រូពេទ្យលើកយកចុះពីររថយន្តក៏បានដាច់ខ្យល់ស្លា-ប់តែម្តង។

ស្រ្តីជាម្តាយនិយាយទាំងអួលដើមករថា "អាណិតកូនស្រីខ្លោចចិត្ត និយាយរហូត ឲ្យគ្រូពេទ្យជួយ និយាយរហូតដាច់ខ្យ-ល់ស្លា--ប់"។

ហើយអ្វីដែលកាន់តែហួសចិត្តនោះរថយន្តសាមុយដែលដឹកកូនគាត់ទៅយក១៨០ដុល្លារហើយ ពេលស្លា-ប់ដឹកត្រឡប់មកវិញយកថ្លៃដឹកស-ព១២០ដុល្លារទៀត។

ស្ត្រីជាម្តាយនិងប្តី បានសំណូមពរ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមអភិបាលខេត្តស្វាយរៀង មេត្តាចុះអធិការកិច្ច បញ្ហាគ្រូពេទ្យ មិនសូវយកចិត្តទុកដាក់ផ្តល់សេវា ថែទាំព្យាបាលអ្នកជំ-ងឺ ដែលត្រូវសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋដែលទៅរកសេវានៅមន្ទីរពេទ្យរដ្ឋ សូមឲ្យក្រុមគ្រូពេទ្យទទួលខុសត្រូវចៀសវាង គ្រោះថ្នាក់ដល់ជនរងគ្រោះផ្សេងទៀត ជាពិសេសថយន្តសាមុយឯកជន កុំយកថ្លៃពេក។ ដោយ:ស្វាយរៀង

ជុំវិញរឿងនេះ ខាងមន្ទីរពេទ្យខេត្តស្វាយរៀង បានចេញសេចក្ដីបំភ្លឺដូចខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post