សង្គម
អាម៉ាប៉ាប៉ាញ៉ូសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញ សារធាតុអាបេស្ដូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) ដែលជាសារធាតុបង្កគ្រោះ-ថ្នា-ក់ដល់សុខភាពអ្នកប្រើប្រាស់។
ប្រភេទម្ស៉ៅទាំងនោះរួមមាន Johson’s baby powder, 380g, Johson’s blossoms baby powder 380g, D-nee Kids baby powder 380g, D-nee Newborn baby powder 380g, Pureen baby powder 125g, Laffair Be Love 320g, Kodomo baby powder 180g, BHAESAJ Cool powder 35g, និងBaby mild Natural’N Mild 180g។ ម្សៅលាបខ្លួនទារក និងកុមារទាំងនេះ ក.ប.ប បានបញ្ជាក់ថា ជាផលិតផលដែលផលិតនៅរោងចក្រក្នុងប្រទេសថៃ និងម៉ាលេស៊ី។
អគ្គនាយកដ្ឋាន ក.ប.ប. សូមដាក់ចេញ នូវវិធានការបណ្តោះអាសន្នមួយចំនួន ដូចខាងក្រោម៖
១. ក្រុមហ៊ុននាំចូល និងចែកបាយផលិតផលម្សៅលាបទារក និងកុមារ ដូចមានក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្តីជូនដំណឹងនេះត្រូវ៖
- ផ្អាកជាបណ្តោះអាសន្នការនាំចូល និងចែកចាយរាល់ផលិតផលដែល មានក្នុងតារាងឧបសម្ព័ន្ធ មកក្នុងព្រះរាជាណាបក្រកម្ពុជា
- ប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារក និងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. អំពីបរិមាណផលិតផលដែលប្រមូល។
២. អគ្គនាយកដ្ឋាន ក.ប.ប. ទុករយៈពេល ២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុនសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការនាំយកនូវសំណាកនៃផលិតផលដែលត្រូវបានរកឃើញថាមានសារធាតុអាសបេស្តុសទៅ វិភាគតបនៅមន្ទីរពិសោធន៍ភាគីទី៣ = ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិ។
៣. ក្រុមហ៊ុនត្រូវបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ច /ក.ប.ប. ដោយឈរលើ គោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាថារាល់ផលិតផលម្សៅ
លាបទារក និងកុមារ ដែលត្រូវបានចែកបាយ និងដាក់លក់នៅលើទីផ្សារ មិនត្រូវមានសារធាតុអាបេស្តុសឡើយ។
៤. អគ្គនាយកដ្ឋាន ក.ប.ប. នឹងជូនដំណឹងអំពីព័ត៌មាន ដែលទទួលបានលទ្ធផលវិភាគពីមន្ទីរពិសោធន៍ភាគីមានតម្លាភាព។
សូមជម្រាបជូនផងដែរថា សារធាតុអាសបេស្តុសមិនត្រូវអនុញ្ញាតឱ្យមានវត្តមាននៅក្នុងផលិតផល គ្រឿងសម្អាងទេ។ វត្តមាននៃសារធាតុនេះ អាចនឹងប-ង្កគ្រោះ-ថ្នា-ក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសអាច បណ្តាលឱ្យកើ-តជំ-ងឺម-ហា-រីក៕