header ads

Sponsor

តាមរយៈទំព័រហ្វេសបុកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា៖ «ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត។»

លោកបានឱ្យដឹងទៀតថា៖ សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់។

តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិដ្ឋានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ។

បងប្អូនបានដឹងខ្លួនឯងច្បាស់ណាស់ថាបងប្អូនបានទៅដល់ប្រទេសកូរ៉េ គឺដោយសារជិះយន្តហោះ មិនមែនដោយសារបងប្អូនដើរលើខ្នងរបស់ព្រះព្រហ្ម ឬជ្រែកតាមឆ្អឹងជំនីរបស់បុគ្គលនោះទេ។ ហេតុដូច្នេះសូមបងប្អូនតាំងស្មារតី យកវិទ្យាសាស្ត្រជាគោល ហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញ។ សូមបងប្អូនចូលធ្វើការជាធម្មតា និងមានអារម្មណ៍ហ្នឹងហ្នរឡើងវិញ។

សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post