header ads

Sponsor

ដូចតាមដែលយើងដឹងមកថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំណែកទីផ្សារសកលរបស់ realme នៅតែបន្តកើនឡើង ហើយការលក់ផលិតផលរបស់វានៅតែបន្តកើនឡើង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2022 realme បានកើនឡើង 13% នៅទូទាំងពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្វើឱ្យមាននិន្នាការពេញនិយមនៅក្នុងទីផ្សារចំនួន 14 ។ នៅក្នុងទីផ្សារអ៊ឺរ៉ុបមួយចំនួន កាន់កាប់ចំណែកទីផ្សារបានដល់ TOP5 ជាមួយនឹងអត្រាកំណើនសរុប 177%។ ទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មានដំណើរការល្អ ដោយប្រទេសឥណ្ឌាកាន់កាប់ 16% នៃចំណែកទីផ្សារ ហើយឈានចូល TOP 3 នៅឆ្នាំនេះ។ អាមេរិកខាងត្បូង អាស៊ីកណ្តាល និងទីផ្សារផ្សេងទៀតទទួលបានជោគជ័យដោយកាន់កាប់ចំណែកទីផ្សារ TOP5 នៅក្នុងប្រទេសម៉ារ៉ុក ប៉េរូ អេហ្ស៊ីប និងប្រទេសដទៃទៀត។

ដំណាក់កាលទី 2 នៃយុទ្ធសាស្រ្តទីផ្សារ

ការធ្វើទីផ្សារជាមួយនឹងភាពយូរអង្វែង និងផ្តោតលើយុទ្ធសាស្ត្រហាង ដែលយុទ្ធសាស្រ្តរយៈពេលខ្លីត្រូវបានទម្លាក់ចោល ហើយធ្វើការស្តារទីផ្សារក្នុងដំណាក់កាលទី២ ដែលនឹងរក្សារតុល្យភាពនៃការកើនឡើងភាពពេញនិយមឡើងវិញនៅឆ្នាំបន្ទាប់។ ដោយសុទិដ្ឋិនិយមអំពីឧស្សាហកម្មស្មាតហ្វូន ស្ថានភាពបច្ចុប្បន្នតម្រូវឱ្យក្រុមហ៊ុនផលិតធ្វើការកែតម្រូវឱ្យបានឆាប់រហ័ស និងផ្តោតលើភាពយូរអង្វែង។ សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍៖ ការផ្លាស់ប្តូរគំរូទីផ្សារ ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសមាមាត្រតម្លៃ គុណភាព និងប្រតិបត្តិការគំរូពាណិជ្ជកម្មតាមអេឡិចត្រូនិក។

យុទ្ធសាស្រ្ត realme ក្នុងទីផ្សារប្រទេសកម្ពុជា

នៅក្នុង​ទីផ្សារ​ក​ម្ពុជាក្នុងឆ្នាំ ២០២២ ដើមឆ្នាំ ឆមាសទី១ realme​ បាននាំមកនូវស្មាតហ្វូន realme C35 ដែលជាម៉ូឌែលពេញនិយមបំផុត និងលក់ដាច់បំផុតផងដែរ។ ហើយក្នុងឆមាសទី២​ នេះ realme នឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មី មួយទៀតដើម្បីស្នងដំណែងនៃភាពជោគជ័យ realme C35 ។ realme ក៏បានប្តេជ្ញាក្នុងការដណ្តើមយកចំណាត់ថ្នាក់ទី៣ ក្នុងទីផ្សារប្រទេសកម្ពុជា។ realme នឹងផ្តោតលើគុណភាពផលិតផល និងនិន្នាការទីផ្សារក្នុងប្រទេសកម្ពុជា។

ដោយឡែកចំពោះ Number Series វិញ realme ដាក់ផែនការក្នុងការកែប្រែ អភិវឌ្ឍថ្មីទាំងស្រុង ចំពោះ realme 10 Series ដែល Number Series នេះតែងតែនាំមកជាមួយនូវបច្ចេកវិទ្យាថ្មីប្លែក មុខងារពិសេសៗ ជាច្រើនផងដែរ។ ចំណែក realme GT Series នឹងកាន់តែពិសេស ដោយមានការផ្តោតលើអ្នកគាំទ្រដែលចង់បានកម្លាំងម៉ាស៊ីនខ្លាំង និងក្រុមអ្នកលេងហ្គេម Gaming Community

ក្នុងនាមជាម៉ាកយីហោដែលផ្តោតលើយុវវ័យ Realme មានគោលបំណងផ្តល់នូវ Smartphone ដែលមានដំណើរការឈានមុខ និងកំណត់និន្នាការនៃការរចនាទាន់សម័យ ក្នុងតម្លៃសមរម្យ។ ជាមួយនឹងគោលគំនិត "Keep It Real" realme តែងតែផ្តោតលើអ្នកគាំទ្រ សហគមន៍អ្នកគាំទ្រ និងបេសកកម្មក្នុងការផ្តល់ នូវសក្កដានុពលដល់យុវជនជំនាន់ក្រោយ។

realme កម្ពុជាក៏ត្រៀមយុទ្ធសាស្រ្តក្នុងការក៏កសាងទីផ្សារឲ្យកាន់តែរឹងមាំ ឲ្យកាន់តែស៊ីជម្រៅ ក្នុងទីផ្សារប្រទេសកម្ពុជា។

About realme

realme is a global emerging consumer technology company disrupting the smartphone and AIoT market by making cutting-edge technologies more accessible. It provides a range of smartphones and lifestyle technology devices with premium specs, quality, and trend-setting designs to young consumers at affordable prices.

Established by Sky Li in 2018 and driven by its “Dare to Leap” spirit, realme has become one of the top 5 smartphone players in 30 markets globally in just three years, and realme has entered 61 markets worldwide, including China and Southeast Asia, South Asia, Europe, Russia, Australia, the Middle East, Latin America, and Africa, and has a global user base of over 140 million.

For more information, please visit www.realme.com.

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post