header ads

Sponsor

យោងតាមទំព័រហ្វេសបុក Amazing Cambodia បានឱ្យដឹងថា៖ ឧបាសិកាកិត្តិបណ្ឌិតឡាយ ហ៊ុនគី ហៅអ្នកស្រីត្រឹង ងា បានទទួលមរណភាពហើយកាលពីម៉ោង៧ ថ្ងៃទី២៨ សីហា ២០២២ ដោយរោគាពាធ ។ សូមលោកស្រីសាស្រ្តាចារ្យបានទៅកាន់សុគតិភព កុំបីខានឡើយ ។

ពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ដល់ ២៩ សីហា ២០២២ នៅផ្ទះលេខ១៦ ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅវត្តគល់ទទឹង នាថ្ងៃទី ៣០ សីហា ២០២២ ។

ដំណឹងនេះទុកជាការអញ្ជើញដល់ញាតិមិត្តទាំងឡាយដែលមានបំណងមកចូលរួមបុណ្យសព ។

ប្រភព: លោក ត្រឹង បញ្ចរុណ (បុត្របង្កើត) 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post