
សិល្បៈ
បើតាមគម្រោងតារាសម្តែងនិយមលេងខ្លួនសិ.ចស៊ី សាន សុម៉ាលី ត្រៀមនឹងរៀបចំពិធីខួបកំណើតនៅចុងខែនេះតែម្តង ដោយក្នុងនោះនាងបានសំណូមពរឱ្យមិត្តភក្តិចូលរួមនៅក្នុងពិធីរបស់ខ្លួនឱ្យបានច្រើន ហើយអ្វីដែលកត់សម្គាល់កូនស្រីវ័យប្រមាណជាមួយឆ្នាំទៅហើយ សាន សុម៉ាលី នៅមិនទាន់មានភាពក្លាហានក្នុងការបង្ហាញមុខឪពុករបស់កូនស្រីជាសាធារណៈឡើយ។
ធ្មេចបើកៗ កូនស្រីរបស់តារាសម្តែង សាន សុម៉ាលី មានវ័យមួយឆ្នាំ ទៅហើយដែល នាង នឹងរៀបចំពិធីខួបឱ្យកូនស្រីជាទីស្រឡាញ់នៅក្នុងថ្ងៃទី៣១ខាងមុខនេះ។ កាន់តែធំកូនស្រីរបស់ សាន សុម៉ាលី កាន់តែមានមុខមាត់គួរឱ្យស្រឡាញ់ដែលនាងបានដាក់ឈ្មោះថា ប្រសើរ ជូលីណា ដែលមកដល់ពេលនេះនាងមិនទាន់បង្ហាញមុខមាត់ឪពុករបស់កូនស្រីឡើយ ប៉ុន្តែបើតាមការព្រលយខ្លះៗពីសំណាក់មិត្តរួមអាជីពបានឱ្យដឹងថាគូស្នេហ៍របស់ សាន សុម៉ាលី គ្មាននរណាក្រៅពីបុរសវ័យ ក្មេងម្នាក់ដែលតែងតែរួមដំណើរជាមួយនាងនៅតាមកម្មវិធី នានាកន្លងមក។
សាន សុម៉ាលី ធ្លាប់ជាតារាសម្តែងដែលមានសម្រស់ស្រស់ស្អាត ហើយប្រជាប្រិយភាពនៅក្នុងអាជីពសិល្បៈក៏រីកទូលាយមិនធម្មតា កាលពីជាង១០ឆ្នាំមុនហើយរឿងដែលទទួល បានការ គាំទ្រខ្លាំងពីសំណាក់មហាជនគឺរឿង«កាកី» តែក្រោយមកគេមិនសូវឃើញនាងមានសកម្មភាពសិល្បៈប៉ុន្មានឡើយ ស្របពេលរូបរាងរបស់នាងធាត់ទ្រលុកទ្រលន់ខ្លាំងដែលមកដល់ពេលនេះមហាជនខ្លះស្ទើរតែភ្លេចរូបនាងបាត់ទៅហើយ។
ដោយសារតែចូលចិត្តលេងខ្លួនសិ-ចស៊ី ទោះមានកូនទៅហើយក្តី តែតារារូបនេះនៅតែមិនបោះបង់ចំណូលចិត្តក្នុងការសម្ញែង ដើមទ្រូ-ងទ្រលុកទ្រលន់ ដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងនៅតែលាន់មាត់សរសើរសម្រស់របស់ សាន សុម៉ាលី។ ដ្បិតមានសម្រស់ស្អាត តែ សាន សុម៉ាលី តែងជួបស្នេហាមិនសមបំណងជាញឹកញាប់ដែល ចុងក្រោយនាងបានបែកស្នេហ៍ជាមួយតារាសម្តែងរូបសង្ហាប្រុសខួច ប៉ុន្តែរំលងមិនប៉ុន្មានផងតារារូបនេះក៏រកបានអ្នកស្អំបេះដូងថ្មីនឹងសម្រេចរួមរស់ដោយមិនមានចំណងអាពាហ៍ពិពាហ៍រហូតទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ដែលកាលណោះ សាន សុម៉ាលី ថែមទាំងប្រកាសបែបលេងសើចថា«សម័យនេះមានកូនទើបស្ទាវ»៕








