header ads

Sponsor

តាមរយៈទំព័រហ្វេសបុកលោក គួង សុភា បានឱ្យដឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២២នេះថា មានករណីឆបោក ដោយមានមួយក្រុមមានគ្នា៦នាក់ បានស្លៀកពាក់ឯកសណ្ឋានកងទ័ពទាំងអស់គ្នា ជិះរថយន្ត កាមេរីឆ្លាម ផ្លា.កលេខ ភ្នំពេញ H2 - 9647 ដើរលក់ម៉ាស៊ីនភ្លើង ឲ្យពលរដ្ឋ នៅភូមិសាស្រ្ត សង្កាត់ពន្សាំង ខណ្ឋព្រែកព្នៅ រាជធានីភ្នំពេញ។

គណនីដដែលនេះបានរៀបរាប់ឱ្យដឹងទៀតថា៖ «ក្រុមនេះរៀបចំសេនារេយោឆបោក ដោយអះអាងថា ខ្លួនជាមេកងពល ដឹងនាំកម្លាំងជួយរាជរដ្ឋាភិបាល ដោយគៀងគរ អ្នកមានធនធានឲ្យឧបត្ថម្ភម៉ាស៊ីនភ្លើងដល់កងទ័ព រួចហើយពួកគេយកម៉ាស៊ីនភ្លើងទាំងនោះដើរលក់ ក្នុងតម្លៃថោកៗ»។

«ពួកគេបញ្ជាក់ថា លក់ដើម្បីយកលុយជូនថ្នាក់លើ ដែលកំពុងត្រូវការជំនួយ។ ពួកគេដើរលក់នៅតាមផ្ទះដែលគ្មានការម៉េរាសុវត្ថិភាព ហាមថតរូប មិនបង្ហាញគណនីធនាគារ និងមិនផ្តល់លេខទំនាក់ទំនង ដោយមូលហេតុនេះជាកិច្ចការសម្ងាត់របស់កងទ័ព។»

ពាក់ព័ន្ធនឹងរឿងនេះគណនីខាងលើនេះបានសូមអាជ្ញាធរជួយទប់ស្កាត់ដោយក្តីអនុគ្រោះ ជាពិសេសពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឋព្រែកព្នៅ ជួយរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់បើប្រទះឃើញក្រុមនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post