
សង្គម
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ នៅក្នុងរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ យប់មិញនេះ បានរកឃើញនូវម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីនេះហើយ ក្រោយបេក្ខភាពជើងខ្លាំងទាំង ៤ រូបធ្វើការប្រឡងប្រជែងបង្ហាញសមត្ថភាពរៀងៗខ្លួនហើយ ។
ម្ចាស់ជ័យលាភីពានរង្វាន់ក្នុងរដូវកាលថ្មីនេះ គឺបានទៅលើបេក្ខភាព លីម តិចម៉េង ដែលជាកំលោះរាងតូចល្អិត តែពោរពេញទៅដោយសមត្ថភាព ដែលអង្រួនបានបេះដូងអ្នកគាំទ្រយ៉ាងច្រើនកុះករ បោះឆ្នោតឱ្យខ្លួនទទួលបានជ័យលាភីនេះ។
អ្វីដែលកាន់តែ តែចាប់អារម្មណ៍ទៀតនោះ ក្រោយកម្មវិធីបញ្ចប់ភ្លាម តិចម៉េង និង សុភិទិ មកដល់សួនច្បារភ្លាម ដើម្បីញ៉ាំបាយស្លឹកឈូកដែលម្ដាយតិចម៉េងខ្ចប់ទុកឱ្យ។ បើតាមលោករដ្ឋរង្សី ដែលជាអ្នកសារព័ត៌មានល្បីមួយរូប បានលើកឡើងឱ្យដឹងថា៖
«បន្ទាប់ពីលើកពាន ក៏មិនចោលទម្លាប់ហូបបាយ ស្លឹកឈូកជាមួយគ្នា លឺអាប្អូនម៉េងថា បាយម្តាយខ្ចប់អោយតាំងពីយប់មិញ» ក្នុងនោះ មានអ្នកចូលទៅបញ្ចេញមតិយ៉ាងច្រើនថា៖
«បង្កប់ដោយអត្ថន័យណាស់ (មានន័យថា កុំភ្លេចកំណើតទោះទៅដល់ទីណាក៍ដោយ ឈូកទោះដុះចេញពីដីភក់ពិតមែន តែគេយកទៅគោរពបូជាថ្វាយព្រះមានតម្លៃ និងបរិសុទ្ធបំផុត)»
អ្នកខ្លះទៀតលើកឡើងថា ៖ «ដោយសារតែចរិកឬកពារសាមញ្ញបែបនេះហើយ ទើបយកបេះដូងបងប្អូនមហាជនបាន» «គោរពស្រឡាញ់ និងគាំទ្រគាត់️នេះ គឺជាចរិតពិត និងធាតុពិតរបស់គាត់ គាត់មិនសម្តែង






