
សិល្បៈ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសារទចំពោះបេក្ខជន លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានសរសេរថា៖ «សូមអបអរសាទរ ចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។
នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ។
សម្តេចតេជោ មិនត្រឹមតែតាមដានការច្រៀងរបស់បេក្ខជនទេ ប៉ុន្តែក៏បានឆ្លៀតតាមដាន និងឆ្លើយតប Comments មួយចំនួនជាមួយក្រុមយុវជនរបស់យើងដែរ! ដោយក្នុងនោះមានអ្នកលើកឡើងថា៖
«សម្ដេចមេីល Cambodian idol ដែរ» សម្ដេចក៏ឆ្លើយតបថា៖ «ស្រុកទេសរីកចម្រើន រហូតមានការចាត់តាំងប្រឡងចម្រៀងលំដាប់ពិភពលោក។មានពេលមើលគួរតែមើលដើម្បីជាការលើកទឹកចិត្ត។»
«សម្ដេចពុក ហ្វេន តិចម៉េងដែរម៉ងហ្នឹង» «សម្តេចពុក សង្ស័យតែបោះឆ្នោតអោយ តិចម៉េង ដែរហើយ» សម្ដេចក៏ឆ្លើយតបថា៖«ពុកអាព្យាក្រិត្យអត់បោះឆ្នោតឱ្យអ្នកណាទេតែគាំទ្រ និងកោតសរសើរអ្នកឈ្នះ។»
«សម្តេចពុក ក៏មិនទាន់សម្រានដែរ រងចាំអ៊ុតលទ្ធផលជាមួយកូនៗ ចៅៗដែរ» សម្ដេចក៏ឆ្លើយតបថា៖«ធម្មតាពុកមិនដែលសម្រាកមុនម៉ោង១២យប់ទេ»។
ក្នុងនោះសាមីខ្លួន គឺលីម តិចម៉េង បានចូលទៅបញ្ចញមតិផងដែរថា៖«គោរពអរគុណសម្តេចពុក ដែលបានផ្តល់ដំបូលសន្តិភាព នឹង ឱកាសដល់កូនចៅគ្រប់ៗគ្នា រួមទាំងខ្ញុំបាទ ចៅនឹងចងចាំគុណបំណាច់មួយនេះជារាងរហូត »









