
សិល្បៈ
ម្ចាស់ជ័យលាភីពានរង្វាន់ Cambodian Idol រដូវកាលទី ៤ រដូវកាលថ្មីនេះបានរកឃើញហើយ គឺបានទៅលើបេក្ខភាព លីម តិចម៉េង ដែលជាកំលោះរាងតូចល្អិត តែពោរពេញទៅដោយសមត្ថភាព ដែលអង្រួនបានបេះដូងអ្នកគាំទ្រយ៉ាងច្រើនកុះករ បោះឆ្នោតឱ្យខ្លួនទទួលបានជ័យលាភីនេះ។
ក្រៅពីម្ចាស់ពានដែលមានការចាប់អារម្មណ៍ ក្នុងនោះយុវវ័យមិនតិចនាក់នោះទេ ក៏បានទៅចាប់អារម្មណ៍លើកូនប្រុសម្ចាស់អគារវឌ្ឍនៈ ដែលជាអ្នកឧបត្ថម្ភកម្មវិធីទាំងមូលផងដែរ ដែលកំលោះរាងសង្ហារ ញញឹមពព្រាយ បង្ហាញភាពលេចធ្លោជាងគេនោះមានឈ្មោះថា អ្នកឧកញ្ញ៉ា សំអាង វឌ្ឍនៈ។
អ្នកឧកញ្ញ៉ា សំអាង វឌ្ឍនៈ ជាកូនប្រុសតែម្នាក់របស់ម្ចាស់អាគារវឌ្ឍនៈ បច្ចុប្បន្នគាត់មានតួនាទីជាអគ្គនាយកក្រុមហ៊ុនជាច្រើន របស់វឌ្ឍនៈគ្រុប ។ បើយោងតាមទំព័រហ្វេបុក «ខ្សែភាពយន្តខ្មែរ តារាខ្មែរ» បានឱ្យដឹងថាអ្នកឧកញ្ញ៉ា រូបនេះ គាត់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បី២ នៅចក្រភពអង់គ្លេស ដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វកម្មសេដ្ឋកិច្ច និងគ្រប់គ្រង ក៏ដូចជាបានសិក្សាពីវិស័យធនាគារផងដែរ។
អ្នកឧកញ៉ារូបនេះជាសេដ្ឋីវ័យក្មេងក្នុងស្រុក ព្រមទាំងជាអ្នកឧបត្ថម្ភផ្ដាច់មុខនៃកម្មវិធី Cambodia Idol រដូវកាលទី៤នេះផងដែរ ៕













