header ads

Sponsor

ស្ទឹងត្រែង៖ ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០១ :០០នាទី រំលងអាធ្រាត្រ មន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រែង នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដោយមានការដឹកនាំផ្ទាល់ពី លោក ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីដោយលោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផល HTPs នៅចំណុច ផាប់ BLACK NIGHT ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ធីម ពិសី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ដោយចាប់យកវត្ថុតាងបានមួយចំនួន ។

នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៦:០០នាទីព្រឹក បានបន្តឆែកឆេរផ្ទះជួលរបស់ឈ្មោះ ធីម ពិសី និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់  ១. ឡាង ចន្ថា ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ អាស័យដ្ឋានបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

២. សុខ លាង ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរកសិករ អាស័យដ្ឋានបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់យកវត្ថុតាងបានមួយចំនួន ។
 
☆ វត្ថុតាងសរុបរួមមាន៖ ១. បារីអេឡិកត្រូនិកចំនួន ៥២៧គ្រឿង, ២. ម៉ាស៊ីនវេបចំនួន ២៨គ្រឿង, ៣. ទឹកដំណាប់(ទឹកវេប)ចំនួន ៩០ដប, ៤.ក្បាលម៉ាស៊ីនវេបចំនួន ៣០ប្រអប់, ៥.ក្បាលបារីអេឡិកត្រូនិកចំនួន ៩៥ប្រអប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួន និងកំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះផងដែរ កម្លាំងយើងបានការឃាត់ខ្លូនយុវជន យុវតី សរុប ៤០នាក់ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post