header ads

Sponsor

កាន់តែគួរឲ្យចាប់អារម្មណ៍ ! realme ដែលជាម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតលើពិភពលោក បានចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី realme Fans Festival 2022 ដែលជាយុទ្ធនាការសកល ក្រោមប្រធានបទ "Keep It Real" ខណៈដែលខួបលើកទី 4 គឺធ្វើឡើងនៅថ្ងៃទី 21 ខែសីហា ឆ្នាំ 2022 នៅក្នុងប្រទេសកម្ពុជាយើង។

ក្នុងនាមជាម៉ាកយីហោដែលផ្តោតលើយុវវ័យ Realme មានគោលបំណងផ្តល់នូវ Smartphone ដែលមានដំណើរការឈានមុខ និងកំណត់និន្នាការនៃការរចនាទាន់សម័យ ក្នុងតម្លៃសមរម្យ។ ជាមួយនឹងគោលគំនិត "Keep It Real" realme តែងតែផ្តោតលើអ្នកគាំទ្រ សហគមន៍អ្នកគាំទ្រ និងបេសកកម្មក្នុងការផ្តល់ នូវសក្កដានុពលដល់យុវជនជំនាន់ក្រោយ។

realme សម្រេចបានសមិទ្ធិផលជាច្រើនក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ។ ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រ realme និងការគាំទ្ររបស់ពួកគេ realme នឹងរៀបចំកម្មវិធី Fans Festival ជាមួយនឹងយុទ្ធនាការអនឡាញផ្សេងៗ និងព្រឹត្តិការណ៍ក្រៅបណ្តាញទូទាំងពិភពលោកនៅឆ្នាំនេះ។

សម្រាប់ព្រឹត្តិការណ៍ Fans Festival 2022 realme Cambodia បានធ្វើ​ការ​ជាមួយ​ ក្រុមអ្នកគាំទ្រ​គំនូរជីវចល(Anime) ​ធំ​ជាង​គេ​នៅ​កម្ពុជា ​សម្រាប់​ការ​អបអរ​ព្រឹត្តិការណ៍ជួបជុំអ្នក​គាំទ្រ​លើក​ទី​4។ ក្នុងការជួបជុំនេះមានការចូលជាច្រើនពីសំណាក់អ្នកគាំទ្រវ័យក្មេង ដោយមានការប្រកួតមិត្តភាព MLBB , ការផាត់រូប realmeow, Cosplay ហើយក៏មានការចាប់រង្វាន់ផងដែរ។ ក្នុងនោះផងដែរ មានបង្ហាញពីទេពកោសល្យ របស់ភ្ញៀវកិត្តិយស ដែលពួកគេនិង realme មានគោលគំនិតដូចគ្នា ហ៊ានឆ្ពោះទៅមុខ បង្ហាញអ្វីដែលជាខ្លួនយើងពិតប្រាកដ ដូចដែលបានបង្ហាញដោយ Kimheng , Tilly, Koraro និង Vivian។ 

គួររម្លឹកផងដែរថាព្រឹត្តិការណ៍នេះគឺ ធ្វើឡើងទូទាំងពិភពលោកតែម្តង ដែល realme ធ្វើឡើងដើម្បីអ្នកគាំទ្រ។ នេះក៏ជាមូលហេតុចម្បងមួយដែរ និង ការអភិវឌ្ឍន៍ផលិតផលឥតឈប់ឈរ ដែលធ្វើឲ្យ realme រីកចម្រើនយ៉ាងឆាប់រហ័ស ។

realme បង្កើតឡើងក្នុងខែសីហា ឆ្នាំ 2018 ហើយការលក់បានកើនទូទាំងពិភពលោកដល់ទៅ 100 លានក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាម៉ាកយីហោស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនបំផុត ដើម្បីសម្រេចបាននូវចំណុចនេះ ហើយបានក្លាយជា ម៉ាកយីហោស្មាតហ្វូនកំពូលទី6 នៅលើពិភពលោកក្នុងឆ្នាំ 2021 ។ សម្រាប់ realme មានន័យថា realme បានដឹងពីការផ្លាស់ប្តូរពីតារាកំពុងរះ ទៅជាម៉ាកយីហោដែលមានឥទ្ធិពលជាសកល ហើយត្រូវបានយុវវ័យជុំវិញពិភពលោកពេញចិត្ត។

ថ្មីៗនេះ ​​​​realme ក៏បានទទួលពានរង្វាន់ "Kantar BrandZ Chinese Global Brand Builders 2022 TOP 50" ដែលផ្តល់ដោយ Google និង Kantar ។ realme ដែលជាម៉ាកយីហោបច្ចេកវិទ្យា និងនិន្នាការ បង្ហាញខ្លួនក្នុងបញ្ជីពានរង្វាន់នេះជាលើកដំបូង ហើយក៏ទទួលបានពានរង្វាន់ពិសេស "អ្នកចំណូលថ្មីល្អបំផុតសម្រាប់ការលូតលាស់ប្រកបដោយតុល្យភាព Best Newcomer for Balanced Growth"។ realme គឺជាម៉ាកយីហោក្មេងជាងគេក្នុងចំណោមបញ្ជី TOP 50 ។

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post