header ads

Sponsor

(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ កំពុងបន្តដឹកនាំបញ្ជាផ្ទាល់កម្លាំងអង្គរក្សប្រមាណ ១,២០០នាក់ និងគ្រឿងចក្រ ជាង១០០គ្រឿង ឈួសឆាយឫសឈើ មែកឈើ និងដាំដើមឈើ ដាំបង្គោលរបងការពារសត្វ នៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏កំពុងពិនិត្យមើលទីតាំង ដើម្បីជីកអាងស្តុកទឹកសម្រាបស្រោចស្រប់ កូនឈើ ក្នុងរដូវប្រាំង ដើម្បីឆ្លើយតបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post