header ads

Sponsor

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ បានចេញមកឆ្លើយតបបញ្ជាក់ថា ឈុតដែលតំណាងខេត្តស្ទឹងត្រែងនេះ ​មិនបាន​ឆ្លុះបញ្ចាំង​ពី​សំលៀកបំពាក់​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​នោះទេ​ ។

តាមរយៈលិខិតឆ្លើយតប ការបញ្ហាញតំណាងខេត្តស្ទឹងត្រៃង របស់កម្មវិធី Miss Grand Cambodia បានលើកឡើងថា៖ នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការ ចែកចាយយ៉ាងទូលំទូលាយនូវកម្មវិធីប្រកួតឈុតតំណាងជាតិ ដែលផ្សាយចេញពីផេកផ្លូវការរបស់កម្ម វិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើសលុប ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្ដែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាង ក្តៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលេចលើលេចក្រោមធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីយ៍ល្អរបស់ខ្មែរ ពិសេសកិត្តិយសរបស់ស្ត្រីខ្មែរយើង។

រដ្ឋបាល ខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញ ក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនឆ្លុះ បញ្ចាំងពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។

ដើម្បីស្តារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស ត្រូវធ្វើការសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រូចធ្វើការកែសម្រួលឡើងវិញជាបន្ទាន់។ រដ្ឋបាលខេត្ត សូមស្នើយ៉ាងទទូចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន មេត្តាពិនិត្យ និងចាត់វិធានការចំពោះករណីនេះ ដើម្បីការពារប្បធម៌ប្រពៃណីដ៏ល្អរបស់ផូរផង់របស់ស្ត្រី ខ្មែរយើង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post