
សិល្បៈ
អ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះមួយរូប គឺ ច័ន្ទ មល្លិកា នៅតែមិនអស់ចិត្ត រឿងបេក្ខភាព Miss Grand Cambodia ២០២២មួយចំនួន ខណៈដែលខ្លួនមិនធ្លាប់ទើសទាល់អ្នកណាទេ តែនេះហួសហេតុពេក ។ តាមរយៈសកម្មភាពដែលបង្ហាញចេញនៅលើឆាក បង្កឱ្យការរិះគន់នេះ ធ្វើឱ្យអ្នកនិពន្ធទំនុកច្រៀងរូបនេះ លើកឡើងជាសំណួរនៅឡើងគណនីហ្វេសបុករបស់ខ្លួនថា៖
«កំហុសឆ្គងដល់ម្លឹង ហើយនៅបណ្តោយអោយទៅមុខបានទៀត??? បើក្រសួងជាអាណាព្យាបាលគ្មានចំណាត់ការចឹង តើថ្ងៃមុខមានកម្មវិធីសិល្បៈបែបឱនភាពនឹងប៉ុន្មានទៀតលេចឡើងក្នុងប្រទេសនេះ??? តើវាពិតជាមោទនភាពជាតិមែនរឺ???? ហេតុអីនៅអោយបន្តទៅបាន ? អាណាព្យាបាលនៃកិច្ចការនេះយល់យ៉ាងណា? ហេតុអីមានកំហុសហើយមិនអាចផ្អាកណែនាំ ចង្អុលបង្ហាញពួកគាត់រកផ្លូវត្រូវសិនចាំទៅមុខទៀត??? រឺគេកំពុងធ្វើការ???? »
អ្នកនិពន្ធទំនុកច្រៀងរូបនេះបានលើកឡើងទៀតថា៖ «កំហុសល្មមផ្អាកបានហើយតាំងពីថ្ងៃទី១ម្លេះ គួរណែនាំពិនិត្យឡើងវិញអោយអស់នៃខ្លឹមសារកម្មវិធី សម្លៀកបំពាក់ រឹកិច្ចការផ្សេងៗ ជាច្រើនទៀតមុនអោយបន្តទៅមុខ មិនគួរអោយទៅជាខុសជាន់ខុសចឹងទេ !!!
បើគ្រួសារខ្មែរមើលឃើញថាខុសសឹងគ្រប់គ្នាហើយនោះ ចុះល្មមសាសន៍ដ៏ទៃគេយល់ម៉េច? ចេះខ្មាសគេទេ ចេះឈឺចាប់ទេ ?
- ឈុតតំណាងខេត្ត និងពិព៌ណនា ពីល្បែង ដោយប្រើ background អង្គរវត្ត ប្រើតន្រ្តីអមជាកម្មសិទ្ធបញ្ញា"របស់ម្តេចព្រះបរមរតនកោដ្ឋ" ទៀត។
- ធ្វើខុសមិនថាសុំទោ.សទេ ទៅជា បំភ្លឺ អាសូតែវាភ្លឺទៅមិនថា សរសេរបែបកាឡេះខេស គ្មានទំនួលខុសត្រូវ? ហេតុផលអាណាព្យាបានមិនបានណែនាំ ដ្វើតាមក្បាលវ៉ាល់ ឃើញគេរិះ.គន់ច្រើនពេក ចេញលិខិតថ្មី1ទៀត!
- បន្ទាប់ពីចេញលិខិតយប់ឡើង live កម្មវិធីផ្គើនលើសដើម សម្លៀកំពាក់ លេចកេរខ្មា.សកណ្តាលវា.ល បង្ហាញម៉ូតបែបស៊ិ.ច លើសលុបហាក់promote លក់អ្វីម្យ៉ាង !!! [...................]
បើតាមដឹងខ្លះៗអ្វីក៏ដោយពាក់ពន្ធ័អង្គរវត្តមិនអាចចេះតែ យកមកប្រើប្រាស់បែបប្រាស់ចាកជា background លើកបង្ហាញបៀរអាប៉ោងចឹងទេព្រោះ អង្គរវត្តត្រូវបានចុះបញ្ជីបិតិកភ័ណ្ឌពិភពលោក មានលក្ខខណ្ឌត្តិក្កៈច្រើនណាស់ ដែលត្រូវបំពេញនិងអនុវត្តតាមគោលការណ៍របស់យូណេស្កូ ( បញ្ជាក់ទោះអ្នកមិនបានយកទៅបង្ហាញមុខប្រាសាទក៏ដោយ)។
-បក្ខនារីនោះទៀតសោត មិនដឹងយល់ឃើញថាម៉េច ដើម្បីអ្វីអោយពិតប្រាកដទេ បានជាពួកគាត់ដូចជាក្អាកក្អាយសប្បាយធ្វើតាមដូចជាមិនអាសូរដល់ម៉ែឪនៅផ្ទះសោះ? រឺមួយអ្នកផ្ទះពួកគាត់ពិតជាគាំទ្រ???
-ចំពោះអ្នកដឹងនាំអស់អីនិយាយហើយ គាត់អាចធ្វើទៅកើត ? ព្រោះគាត់ប្រហែលជាកំពុងយល់ច្រឡំធំណាស់ថាគាត់កំពុងចូលរួមផ្សព្វផ្សាយសិល្បៈជាតិទៅកាន់ពិភាពលោក
ប្រហែលកំពុងមោទនៈភាពផងមិនដឹង!!!
- ទស្សនៈខ្លះបានលើកឡើងថា [មិនអីទេតិចទៅស្ងាត់ហើយ] អោយវាទៅតាមដំណើរទៅ !!! តើគ្រប់ៗគ្នាពិតជាគិតចឹងមែនរឺ????
-អំណាចនៃការប្រើខ្លឹមសារសិល្បៈផ្សព្វផ្សាយខុសមិនជារឿងសាមញ្ញពេកទេ វាជាកម្លាំងចលករជះឥទ្ធិពលអាក្រក់ច្រើនយ៉ាងណាស់ ចូលរួមគិតអោយល្អិតល្អន់មុនចេញផ្សាយ ជាពិសេសសម័យឌីជីថលផង !!!
- វាមិនចម្លែកទេដែលថ្នាក់ដឹកនាំកំពូល ស្ថាប័នច្បា.ប់កំពូល និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការច្រើនណាស់អំពី ការទប់ស្កាត់ការជួ.ញដូរមនុស្ស បៀ.តបៀ.នផ្លូ.វភេ.ទ...អីជាដើមតែហាក់មិនសូវទទួលបានជោគជ័យច្រើន បែជាកាន់តែសំបូរជនរ.ងគ្រោះ ទៅវិញដូចជាកាន់តែបាត់សីលធ៌ម គុណធ៌មអស់ ទៅជាឪពុករំ.លោ.ភកូន ជីតារំ.រោ.ភចៅ បងប្រុសរំ.លោ.ភ.ប្អូន... -ល-។
គិតមែនថាមិនប៉ះពាល់???? រឺក្រសួងរង់ចាំទាល់តែថ្នាក់ដឹកនាំកំពូលចេញមុខទើបទើបរកនិតិវិធីឃើញ? រឺធ្វើដែរតែមិនចង់និយាយ ធ្វើស្ងាត់ៗ? ជួយប្រាប់និងបង្ហាញផងទៅ រាស្រ្តគេចង់ដឹង!!! ថ្នាក់ដឹកនាំកំពូលលោកហត់នឿយច្រើនណាស់ហើយដើម្បីបុព្វហេតុជាតិមួយនេះលោកប្រឹងណាស់🙏 ចឹងសូមថ្នាក់ដឹងនាំជាក្រសួងជំនាញជាអាណាព្យាបាលផ្ទាល់ជួយចាត់ចែងមើលផងទៅ🙏🙏🙏 ហើយខ្ញុំសង្ឃឹមថាប្រហែលលោកជំទាវ និងថ្នាក់ដឹកនាំពាក់ពន្ធ័ កំពុងដុតដៃដុតជើងហើយមើលទៅ មិនគួរថាមិនដឺងទេ ។ បើពិតជាចឹងនោះសូមគោរពពីចម្ងាយផង🙏»











