header ads

Sponsor

ស្មាតហ្វូន ដែលផ្តល់នូវពន្លឺចែងចាំងឆើតឆាយ មើលទៅមានភាពស្រស់ស្រាយដែលសាកសមជាមួយនឹងយុវវ័យ បើសិនជាបានកាន់ហើយ​ពេលមើលទៅគឺសមរម្យត្រូវគ្រប់កាលៈទេសៈតែម្តង ។ vivo Y02 រឹតតែមើលគឺរិតតែគួរអោយស្រលាញ់ ហើយថែមទាំងមានភាពធន់ក្នុងការប្រើប្រាស់។

តើដែលថាស្អាតប្លែកហើយធន់នេះមានលក្ខណ:យ៉ាងណាទៅ ? 

សេរី​ vivo Y02s មើលទៅមានសភាពស្រស់ស្អាត ទាន់សម័យ ដោយសារតែ ពណ៌ Fluorite Black ប្រើប្រាស់រចនាបទបែប Fluorite ជាពណ៌ខ្មៅដែលមើលទៅមិនចេះសាំនឹងពណ៌ Vibrant Blue ជាពណ៌ខៀវស្រមោលថ្លា រស់រានមានជីវិត ។ ចំពោះរូបរាងរបស់​ vivo Y02s គឺមានគែមស្តើង​ 2.5D កំរាស់ 8.19mm

រូបរាងស្តើងតែមាំល្អ ដោយតាមការឆ្លងកាត់ការធ្វើតេស្ត ក្រុមហ៊ុនយើងធានាទៅលើការប្រើប្រាស់ដូចជា

  • តុងសំឡេង៖ ចំនួនចុច 70,000ដង ទ្រទម្ងន់បាន 7Kg
  • ប៊ូតុង Power៖ ចំនួនចុច 150,000ដង ទ្រទម្ងន់បាន 7Kg
  • រន្ធសាកថ្ម៖ ការដោត/ដក 10,000 ដង
  • រន្ធកាស៖ ការដោត/ដក 6,500 ដង

អតិថិជនអាចមានទំនុកចិត្តខ្ពស់ទៅលើការប្រត្តិបត្តិការ​​ដោយសារតែ Vivo សេរី Y02s  បានប្រើប្រាស់​បន្ទះឈីប​ Media Tek P35 octa – core  និង ទំហំ​ RAM 3GB បូកនឹង​ ROM 32GB . អតិថិជនអាចប្រើប្រាស់ sim-card ពីប្រព័ន្ធដោយសារយើងមានការរចនាជាបន្ទះដាក់ស៊ីមចំនួនពី នឹង មានបន្ទះសំរាប់ដាក់ Memory រហូតទៅដល់​ 1TB ។ vivo Y02s ប្រើប្រាស់ រន្ធសាក​Type-c ដែល ស្មាតហ្វូននេះអាចផ្ទុកថាមពលថ្មធំ​ 5000mah មើល រឿងបាន 18 ម៉ោង លេងហ្គេមកម្រិតធ្ងន់ PUBG 7ម៉ោង, ស្តាប់ចម្រៀងលើ Spotify 22ម៉ោង ក្នុងកម្រិតថាមពលថ្មពេញ ហើយព្រមទាំងមិនមានភាពព្រួយបារម្មណ៍ជាមួយនឹងការប៉ះពាល់ទៅដល់ភ្នែកដោយសារតែ​អេក្រង់​ Halo FullViewTM ទំហំ6.51អ៊ីញ  កម្រិតបង្ហាញ HD+ (1600X720) កាត់បន្ថយពន្លឺ Blue- Light ផ្តល់ជូនទស្សនីយភាពពេញលេញ និង រូបភាពភ្លឺច្បាស់សម្រាប់ទស្សនាវីដេអូ ឬលេងហ្គេម។​ ពន្លឺលើអេក្រង់នឹងដំឡើងឬបន្ថយ ដោយស្វ័យប្រវត្តិទៅតាមស្ថានភាពជាក់ស្តែងនៃពន្លឺជុំវិញ។

ចំណុចសំខាន់ចុងក្រោយនោះគឺ កាមេរ៉ាក្រោយ 8MP កាមេរ៉ាក្រោយរបស់ស្មាតហ្វូន Y02s គាំទ្រជាមួយមុខងារថតរូបជាច្រើនដូចជា៖ Face Beauty, Photo, Video, Time-Lapse ដើម្បីបំពេញគ្រប់តម្រូវការថតរូបរបស់អ្នក។ថតសែលហ្វីនៅទីងងឹតមែនទេ? លែងជាបញ្ហា ប្រើប្រាស់ជាមួយមុខងារ Aura Screen Light ដើម្បីបំភ្លឺសម្រស់ដ៏ស្រស់ស្អាតរបស់អ្នក។

vivo Y02s បានចេញលក់ជាផ្លូវការហើយ​ អតិថិជនអាចរកជាវទិញបាននៅតាមបណ្តាលនៅគ្រប់បណ្ដារហាងលក់ទូរស័ព្ទដៃនានា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post