
សង្គម
សៀមរាប៖ មនុស្សចំនួន៦នាក់ដែលគេស្គាល់ថាអ្នកជំនិតរបស់លោក ខឹម វាសនា បានធ្វើកិច្ចសន្យាមកទទួលស្គាល់កំហុស អំពីការប្រមូលផ្តុំប្រជាពលរដ្ឋ និងសន្យាឲ្យពលរដ្ឋចាកចេញក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។
បើយោងតាមកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់ឈ្មោះ -ទី១. ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ , ទី២ ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ ,ទី៣ឈ្មោះ ឆឺយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ , ទី៤ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ ,ទី៥ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ និងទី៦ឈ្មោះ សំ សីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ បានទទួលស្គាល់នូវកំហុស និងធានាអះអាងដូចខាងក្រោមថា ៖
"យើងខ្ញុំសូមទទួលស្គាល់ថាពិតជាមានកំហុសដែលបាកៀររគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចំការទំហំ ១២ហិតា និង ២៥ហិតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។"។
ដោយឡែកសម្រាប់លោក ទៀ សីហា អភិបាលខេត្តសៀមរាបថាការចេញមុខនេះ ជាកាដូខួបកំណើតរបស់លោកសម្រាប់ឆ្នាំ២០២២នេះ។ តាមរយៈទំព័រហ្វេបុកផ្លូវការ លោក ទៀ សីហា បានសរសេរយ៉ាងខ្លីថា “កាដូខួបកំណើតខ្ញុំឆ្នាំនេះ សង្ឃឹមថានឹងបញ្ចប់ដោយរលូន”៕







