
សិល្បៈ
ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលប្រមាណជាង ៩ខែពេលនេះតារាសម្តែងរូបស្រស់ ឌួង លីនដា បានសម្រាលកូនស្រីដំបូងប្រកបដោយសុវត្ថិភាពនិងមានមុខមាត់គួរឱ្យស្រឡាញ់ ហើយឈ្មោះទៀតសោតក៏ពីរោះទៀតផង ។
ក្នុងនាមជាអ្នកម្តាយថ្មីថ្មោង ឌួង លីនដា បានបង្ហាញអារម្មណ៍រំភើប ដោយបាននិយាយថា «ស្វាគមន៍មកកាន់ពិភពលោកដល់ស្រស់ស្អាតមួយនេះណាកូនប៉ាម៉ាក Stella we love u»។
បើតាមការបង្ហើបប្រាប់ពីសំណាក់មិត្តជិតស្និទ្ធរបស់ ឌួង លីនដា បានឱ្យដឹងថាពេលនេះ ឌួង លីនដា បានសម្រាលកូនដោយការវះ-កា-ត់នៅមន្ទីរពេទ្យឯកជនល្បីមួយហើយពេលនេះសុខ ភាពនាងនិងកូនក្នុងផ្ទៃល្អជាធម្មតាទេ ។ ជាមួយនឹងការទទួលសមាជិកថ្មីរបស់ ឌួង លីនដា ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើន ។
ឌួង លីនដា ជាតារាសម្តែង និងម៉ូដែលដ៏មានប្រជាប្រិយមួយដួង តែក្រោយរៀបការ ស្រប មានផ្ទៃពោះផងនោះតារារូបនេះហាក់មិនសូវខ្វាយខ្វល់នៅក្នុងការប្រមូលប្រាក់កាក់ល្អិតតាមរយៈការងារសម្តែងដូចមុន ប៉ុន្តែយ៉ាងណាគេមិនច្បាស់ថាក្រោយរឹងដៃរឹង ជើងតារាស្រីរូបនេះនឹងវិលមកកាន់អាជីពសម្តែងឬបែបណាទេ ។
ឌួង លីនដា ក៏ជាតារាដែលមានជីវិត រស់នៅហាយសូរមិនធម្មតាដែរ ។ តារាស្រីរូបនេះកាន់តែទទួលបានប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងបានចូលរួមសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសរឿង«រាជនីភូមិគ្រឹះ»ដោយ សម្តែងជាតួដែលមានចរិតកាចឆ្នាស់ឆ្នើមបានយ៉ាងស័ក្តិសម ៕







