សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណង របស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា
សម្ដេចទៀ បាញ់ បានបញ្ជាក់ថាជំនួយនេះបានបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែបឱ្យស្ថិតស្ថិរគង់វង្ស និងរីកចម្រើន។
ការផ្តល់រថយន្តពីភាគីចិននេះ ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន , រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២២នេះ ៕