header ads

Sponsor

ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ​ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង១០:០០នាទី​ លោក​ ប៉ាង​លីដា​ អភិបាលរងខណ្ឌ​បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានចុះធ្វើការដកហូតសម្ភារៈរបស់ក្រុមតន្ត្រី ដែលបានច្រៀងប្រមូលថវិកានៅលើផ្លូវចោមចៅ (លើទ្រូងផ្លូវ) ស្តុបទួលពង្រ។

តាមរយៈរដ្ឋបាលខណ្ឌបានឱ្យដឹងផងដែរថា «ក្រុមការងារ បានធ្វើណែនាំម្ដង ឬពីរដងរួចហើយកាលពីសប្ដាហ៍មុន»។

ជាមួយគ្នានេះដែរក៏មានបងប្អូនបញ្ចេញមតិឱ្យលោកអភិបាលខណ្ឌថ្មីរូបនេះ ជួយពិនិត្យមើលផងដែរទៅលើការដាក់លក់នៅលើចិញ្ចើមផ្លូវ នៅតាមតំបន់រោងចក្រផង និងជួយរកទីតាំងសមរម្យឱ្យពួកគាត់ផងទៅ ដំណោះស្រាយមិនមែនចាប់ដកហូតឧបករណ៏ភ្លេងចឹងទេ ពួកគាត់ធ្វើដើម្បីតែក្រពះទេព្រោះពួកគាត់ពិការ មិនអាចធ្វើអីលើសពីនេះទេ។

សូមជម្រាបជូនថា កន្លងមកពេលដែលបងប្អូនធ្វើដំណើរកាត់ត្រង់ស្ដុបទួលពង្រ ច្បាស់ជាបានឃើញហើយការច្រៀងជាក្រុមនៅលើទីតាំងនេះ ក្រោមរូបភាពប្រមូលថវិការដើម្បី ធ្វើសប្បុរសធម៌។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post